TNAOT News
· ម្សិលមិញ
សម្ដេចធិបតី បញ្ជាក់ថា ភាសាខ្មែរនឹងនៅតែជាភាសាជាតិតែមួយគត់ នៅក្នុងកម្មវិធីអប់រំរបស់ជាតិ
#សម្ដេចធិបតី ហ៊ុន ម៉ាណែត# #កម្មវិធីអប់រំ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ភាសាខ្មែរ# #ភាសាជាតិ#
2147
សម្ដេចធិបតី ភាសាខ្មែរនឹងនៅតែជាភាសាជាតិតែមួយគត់ នៅក្នុងកម្មវិធីអប់រំរបស់ជាតិ រីឯភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ ផ្សេងៗទៀត ជាភាសាសម្រាប់រៀនបន្ទាប់បន្សំប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី “សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣”។ក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានមានប្រសាសន៍ថា «ភាសាបរទេសសម្រាប់ក្មេងតូចៗ គួរដាក់បញ្ចូលតិចតួចបានហើយ! គួរចាំដល់ថ្នាក់ធំបន្តិច (ថ្នាក់ទី៤, ៥ ឬ ៦ឡើង) ចាំយើងបន្ថែមឱ្យច្រើន។ ទំនើបកម្ម សូមកុំចោលមូលដ្ឋាន! នៅតូចៗ គួរដាក់ភាសាខ្មែរនិងគណិតវិទ្យាឱ្យច្រើន!»។
បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ពេលធ្វើការ និង ចេញរៀនសូត្រ ក្មួយៗនឹងដឹងថា ភាសាជាតិសំខាន់ខ្លាំងប៉ុណ្ណា។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តលើកទឹកចិត្តឱ្យក្រសួងអប់រំ ពង្រឹងមូលដ្ឋានឱ្យកាន់តែរឹងមាំផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផលបាន ៧៧%ជាងហើយ នឹងបើកឱ្យធ្វើដំណើរ បណ្តោះអាសន្ន នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥
(រូបភាពជាច្រើនទៀត)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ២ ២១៦នាក់ នៅព្រឹកនេះ!
បុរសម្នាក់បេីករថយន្ដរ៉េចង្កូតបុករណាំដែកជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្រឡាប់ផ្ងារជេីង
អ៊ីស្រាអែល ស្វាគមន៍ការអនុម័តសេចក្តីស្នើច្បាប់ជំនួយនៅក្នុងសភាអាមេរិក
យោបល់ទាំងអស់ (0)