TA X2

· 04-22

អ៊ីស្រាអែល ស្វាគមន៍ការអនុម័តសេចក្តីស្នើច្បាប់ជំនួយនៅក្នុងសភាអាមេរិក

#Benjamin Netanyahu# #ព័ត៌មាន# #អ៊ីស្រាអែល# #ព័ត៍មានអន្តរជាតិ#

2679

រដ្ឋាភិបាលប្រទេសអ៊ីស្រាអែល បានស្វាគមន៍ការអនុម័តសេចក្តីស្នើច្បាប់ជំនួយបន្ទាន់របស់សភាសហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល។ សេចក្តីស្នើច្បាប់នេះ ត្រូវបានអនុម័តដោយមានការគាំទ្រទ្វេបក្សនៅក្នុងសភា កាលពីថ្ងៃសៅរ៍។ កញ្ចប់ជំនួយ មានតម្លៃប្រមាណ ២៦ ពាន់លានដុល្លារ រួមមានជំនួយសម្រាប់យោធា និងមនុស្សធម៌។ ប្រសិនបើសេចក្តីស្នើច្បាប់នេះឆ្លងផុតព្រឹទ្ធសភា ប្រធានាធិបតី លោក Joe Biden នឹងចុះហត្ថលេខាចូលជាច្បាប់។

នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយលោកបាននិយាយថា សភាសហរដ្ឋអាមេរិក បានអនុម័តយ៉ាងលើសលប់នូវសេចក្តីស្នើច្បាប់ជំនួយដ៏មានតម្លៃ ដែលបង្ហាញពីការគាំទ្រទ្វេបក្សដ៏រឹងមាំសម្រាប់អ៊ីស្រាអែល និងការពារអារ្យធម៌ប្រទេសលោកខាងលិច។

លោកបានបញ្ជាក់ថា យោធាអ៊ីស្រាអែល ចាំបាច់ត្រូវធានាបានគ្រាប់រំសេវ សម្រាប់ការប្រយុទ្ធរយៈពេលវែងជាមួយក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា និងការប្រយុទ្ធរបស់ខ្លួនជាមួយក្រុមដទៃទៀត ដូចជាក្រុមហេសបូឡាជាក្រុមមូស្លីមShia ក្នុងប្រទេសលីបង់។ ទន្ទឹមនឹងនេះ ចំនួនអ្នកស្លាប់ និងរងរបួសនៅក្នុងតំបន់ហ្កាហ្សាកំពុងកើនឡើង។

អាជ្ញាធរសុខាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៤.០៩៧នាក់។ ចំនួននេះ កើនឡើងខណៈជម្លោះរវាងយោធាអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្ត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថាមនុស្សយ៉ាងហោចណាស់ ១៦នាក់ រួមទាំងកុមារ ៩ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Rafah ភាគខាងត្បូង កាលពីថ្ងៃអាទិត្យ។ 

រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងគាំទ្រការចរចាដែលមានគោលបំណងនាំយកការផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ប៉ុន្តែការចរចា បានជាប់គាំង។

https://www3.nhk.or.jp/nhkworld/en/news/20240422_01/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)