TNAOT News
· ម្សិលមិញ
ក្រសួងកសិកម្ម គ្រោងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកដល់សហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ»
#ក្រសួងកសិកម្ម# #NEW NEWS# #បូមទឹក# #សង្គម# #ប្រព័នសូឡា# #ត្បូងឃ្មុំ# #ព័ត៌មានសង្គម#
2222
ក្រសួងកសិកម្មគ្រោងនឹងវិនិយោគលើប្រព័ន្ធសូឡាបូមទឹកជូនដល់សមាជិកទាំង ៦៥គ្រួសារ នៃសហគមន៍កសិកម្មទំនើប «ម្រេចមេមត់ត្បូងឃ្មុំ» ជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹកដើរដោយប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់សហគមន៍។ ក្រុមការងារជំនាញមកពីនាយកដ្ឋានគ្រឿងយន្តកសិកម្ម កំពុងសិក្សាលម្អិតលើតម្រូវការបច្ចេកទេសចាំបាច់ ដើម្បីរៀបចំប្រព័ន្ធស្រោចស្រពដើរដោយសូឡាមួយ ដែលមានប្រសិទ្ធភាពបំផុត សម្រាប់គ្រប់ដណ្តប់លើផ្ទៃដីផលិតកម្មម្រេចជិត ១០០ហិកតា របស់សហគមន៍។
តាមការប៉ាន់ស្មានបឋម សម្រាប់ប្រព័ន្ធស្រោចស្រពប្រភេទនេះ ការវិនិយោគអាចមានទំហំជិត ២០ម៉ឺនដុល្លារ តែអាចប្រើប្រាស់បានរយៈពេល ១០ឆ្នាំ ប្រហាក់ប្រហែលគ្នានឹងទំហំចំណាយ ១ឆ្នាំកន្លះ បើធៀបនឹងប្រព័ន្ធចាស់ដើរដោយម៉ាស៊ូត ឬនិយាយមួយបែបទៀតគឺ ១ឆ្នាំកន្លះអាចរួចខ្លួនបានដើមមកវិញ ហើយចំណេញជាង ១លានដុល្លារ សម្រាប់រយៈពេល ១០ឆ្នាំ។ ទាំងនេះគឺជាងអត្ថប្រយោជន៍មួយបែបទៀត ដែលកសិករអាចទទួលបាន ពីការចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើបផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កសិករប៉ូឡូញបានចាប់ផ្ដើមតវ៉ាជុំថ្មីមួយទៀតខណៈការខកចិត្ដកាន់តែខ្លាំងឡើង
ជនជាតិជប៉ុនភ្ញាក់ផ្អើល បន្ទាប់ពីប្រតិបត្តិការរបស់ McDonald ត្រូវបានផ្អាក
នាវាចម្បាំងដាណឺម៉ាក បានជួបបញ្ហាដោយសារប្រព័ន្ធសព្វាវុធមួយចំនួនមិនដំណើរការ ក្នុងការប្រយុទ្ធនៅសមុទ្រក្រហម
រៀបការជាមួយប្ដី«៥ប្រភេទនេះ» ប្រពន្ធសប្បាយចិត្តដូចទេពអប្សរ ចាយលុយដោយមិនបាច់ខ្វល់
យោបល់ទាំងអស់ (0)