TA X2

· 02-29

កសិករប៉ូឡូញបានចាប់ផ្ដើមតវ៉ាជុំថ្មីមួយទៀតខណៈការខកចិត្ដកាន់តែខ្លាំងឡើង

#ប៉ូឡូញ# #កសិកម្ម# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

6176

ក្រុមកសិករបានចាប់ផ្ដើមតវ៉ាជុំថ្មីមួយទៀតក្នុងរដ្ឋធានីវ៉ាសូវីកាលពីថ្ងៃអង្គារ ដោយបញ្ជាក់ ឡើងវិញពីជំហរប្រឆាំងរបស់ពួកគេទៅនឹងគោលនយោបាយរបស់សហភាពអឺរ៉ុប ដែលទាក់ទងនឹងកសិកម្ម បន្ទាប់ពី មានការតវ៉ា ជាបន្ដបន្ទាប់ស្រដៀងគ្នាដែលកំពុងកើតមាននៅទូទាំងអឺរ៉ុបនោះ។


ក្រុមកសិករនៅក្នុងប្រទេសប៉ូឡូញ បានធ្វើបាតុកម្មនៅតាមផ្លូវម្ដងហើយម្តងទៀតតាំងពីថ្ងៃទី៩កុម្ភ: ខណៈពួកគេបង្ហាញការមិនពេញចិត្ដរបស់ខ្លួនចំពោះគោលនយោបាយអន្ដរកាលបៃតងរបស់សហភាពអឺរ៉ុប ទៅលើផលិតកម្មកសិកម្ម និងបង្ហាញពីការខកចិត្ដរបស់ពួកគេចំពោះផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់សហភាពអឺរ៉ុបដែលគាំទ្រការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន ដែលកំពុងធ្វើអោយប៉ះពាល់ដល់កសិកម្មក្នុងស្រុកនោះ។

អ្នកតវ៉ាប្រមាណជា១ម៉ឺននាក់ ត្រូវបានគេឃើញកំពុងប្រូលផ្ដុំគ្នានៅទីលាន វិមានវប្បធម៌ និងវិទ្យាសាស្រ្ដ នៅកណ្ដាលក្រុងវ៉ាសូវីមុនពេលធ្វើដំណើទៅក្រុងសេយីម(Sejm) អគារសភាប៉ូឡូញ ហើយក្រោយមកបានធ្វើដំណើរទៅការិយាល័យរបស់នាយករដ្ឋមន្រ្ដី។

ចំណែកនៅកន្លែងផ្សេង ក្រុមអ្នកតវ៉ា ថែមទាំងបានប៉ុនប៉ងបិទច្រកចូលទៅកាន់ផ្លូវអន្តរខេត្តចំនួន ហើយផ្លូវជាតិ ដោយប្រើយានយន្ដកសិកម្ម ក៏ដូចជាការបិទផ្នែកមួយចំនួននៃព្រំដែនប៉ូឡូញ-អ៊ុយក្រែនផងដែរ។

តំណាងកសិករ បាននិយាយថា រដ្ឋាភិបាល មិនបានផ្ដល់នូវវិធានការជាក់លាក់ណាមួយទេ ដូច្នេះពួកគេនឹងធ្វើការតវ៉ាទ្រង់ទ្រាយធំមួយទៀត ក្នុងក្រុងវ៉ាសូវីនៅថ្ងៃទី៦មីនាខាងមុខ៕


https://global.chinadaily.com.cn/a/202402/28/WS65de8b2da31082fc043b9780.html

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)