TNAOT News

· 12-14

មនុស្សស្លាប់ និងជាច្រើននាក់រងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅខេត្តTak ប្រទេសថៃ

#BREAKING NEWS# #បំផ្ទុះគ្រាប់បែក# #ប្រទេសថៃ# #ព័ត៌មាន# #នាយករដ្ឋមន្ត្រីថៃ ផ្លូវការ# #មនុស្សស្លាប់# #ព័ត៍មានអន្តរជាតិ#

4922

មនុស្ស ៣នាក់បានស្លាប់ និង ៣៩នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយនៅក្នុងពិធីបុណ្យប្រចាំឆ្នាំមួយ នៅក្នុងខេត្តតាក (Tak) នៅភាគខាងជើងប្រទេសថៃ។ នេះបើតាមការថ្លែងរបស់ អាជ្ញាធរ ក្នុងតំបន់ នៅថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤​ នេះ។ នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម នាយករដ្ឋមន្ត្រីថៃលោកជំទាវ Paetongtarn Shinawatra បានសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃអ្នកស្លាប់ និងអ្នករងរបួសផ្សេងទៀតក្នុងហេតុការណ៍ផ្ទុះដែលបានកើតឡើងភ្លាមៗ នៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ។

ក្រោយទទួលបានដំណឹងដ៏តក់ស្លុតនេះលោកជំទាវ Paetongtarn បានបញ្ជាឲ្យសមត្ថកិច្ច និងភ្នាក់ងារសន្តិសុខ ផ្តល់ជំនួយ​ភ្លាមៗ​ដល់​ជនរងគ្រោះ និងបើកការស៊ើបអង្កេត រកមូលហេតុពិតប្រាកដនៃករណីផ្ទុះបង្កឲ្យមនុស្សស្លាប់នេះ ឲ្យបានលឿន និងចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន ព្រមទាំងណែនាំដល់អាជ្ញាធរ បង្កើនវិធានការការពារសន្តិសុខនៅគ្រប់ពិធីបុណ្យនានា នាពេលខាងមុខឲ្យបានតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស