TNAOT News
· 12-13
កីឡាករឥណ្ឌាបានបំបែកកំណត់ត្រាថ្មី ក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ជើងឯកអុកពិភពលោកឆ្នាំ ២០២៤
#កីឡាករអុកឥណ្ឌា# #កីឡាអន្តរជាតិ# #Gukesh Dommaraju# #TNAOT SPORT# #កីឡា# #Ding Lien#
2981
កីឡាករអុកឥណ្ឌា វ័យត្រឹម ១៨ឆ្នាំ បានផ្តួលកីឡាករជនជាតិចិន Ding Lien ដែលមានអាយុ ៣២ ឆ្នាំ បំបែកកំណត់ត្រាដណ្តើមបានតំណែងជាស្តេចអុកវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រកីឡាអុក ក្នុងព្រឹត្តិការណ៍ប្រកួត «ជើងឯកអុកពិភពលោកឆ្នាំ២០២៤» នៅប្រទេសសិង្ហបុរី។ នេះយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA។
កីឡាករ Gukesh Dommaraju បានបង្ហាញក្តីរំភើប បូករួមនឹងទឹកភ្នែក ចំពោះលទ្ធផលជាទីមោទក សម្រាប់ប្រជាជាតិឥណ្ឌាទាំងមូល ក្រោយឈ្នះការប្រកួត លើកីឡាករមកពីប្រទេសចិនដែលបានភ្លាត់ស្នៀតក្នុងលទ្ធផល ៧.៥ - ៦.៥ ។ ស្តេចអុកវ័យក្មេងឥណ្ឌា Gukesh ត្រូវបានមហាជនដែលបានទៅទស្សនាផ្ទាល់ និងតាមបណ្តាញសង្គមអបអរសាទរ និងកោតសរសើរចំពោះស្នាដៃដ៏អស្ចារ្យក្រោយប្រកួតវគ្គផ្តាច់ព្រ័ត្រទទួលបានលទ្ធផលដ៏ល្អបំផុតក្នុងចំណោម១៤ ប្រកួត។
ជាមួយគ្នានេះកីឡាករ Gukesh បាននិយាយនៅក្នុងសន្និសិទកាសែតថា «ក្តីសុបិនខ្ញុំបានចាប់ផ្តើមឡើងតាំងពីខ្ញុំអាយុទើបតែ ៦ ទៅ ៧ឆ្នាំមកម្ល៉េះ នោះហើយក៏ជាពេលដែលខ្ញុំបានចាប់ផ្តើមចេះលេងអុក។ ខ្ញុំបានសុបិនក្លាយជាម្ចាស់ជើងឯកនេះអស់រយៈពេលជាង ១០មកហើយ»។
គួរបញ្ជាក់ផងដែរថា Gukesh គឺជាជើងឯកពិភពលោកទី១៨ និងជាជនជាតិឥណ្ឌាទី២ ដែលទទួលបានតំណែងនេះ បន្ទាប់ពីម្ចាស់ជើងឯកអុកពិភពលោក ៥សម័យកាលមានឈ្មោះថា Viswanathan Anand ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)