TA X2

· 03-12

ចិនរិះគន់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌាទៅកាន់តំបន់ព្រំដែនជម្លោះ

#ឥណ្ឌា# #Narendra Modi# #ព័ត៌មាន# #ដំណើរទស្សនកិច្ច# #ព័ត៍មានអន្តរជាតិ#

5903

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin និយាយនៅថ្ងៃចន្ទនេះថា ទីក្រុងប៉េកាំងសូមធ្វើការជំទាស់យ៉ាងមុតមាំចំពោះដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ទៅកាន់តំបន់ជម្លោះនៅតាមព្រំដែនចិន-ឥណ្ឌា ។ 


លោក Modi បើកសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ផ្លូវរូងក្រោមដីកាលពីថ្ងៃសៅរ៍ នៅរដ្ឋភាគខាងកើត Arunachal Pradesh ដែលចិនប្រកាសសិទ្ធិផ្នែកខ្លះនៃដែនដីមួយនេះថាជារបស់ខ្លួន ។ 

លោក Wenbin បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌារូបនេះនេះ មានតែធ្វើឲ្យស្មុគស្មាញប៉ុណ្ណោះដល់បញ្ហាព្រំដែន ។ 

សូមបញ្ជាក់ថា ចិន និងឥណ្ឌា បានធ្វើសង្រ្គាមនៅតាមព្រំដែនប្រវែង ៣.៨០០គ.មរបស់ខ្លួន កាលពីឆ្នាំ ១៩៦២ ហើយការប៉ះទង្គិចគ្នា នៅតាមតំបន់ភ្នំ កាលពីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យទំនាក់ទំនងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំង ២កាន់តែធ្ងន់ធ្ងរឡើង ៕


https://youtu.be/WthwgbuFwmI?si=Q8-pNiTL-g8uwrE0

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)