TNAOT News

· 12-11

គ្រូពេទ្យកម្ពុជា-ចិន ចុះពិនិត្យ និងព្យាបាលជំងឺបេះដូងពីកំណើតដល់កុមារក្នុងស្រុកបន្ទាយស្រី

#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#

5083

ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ប្រទេសកម្ពុជា បានសហការគ្នាចុះពិនិត្យ និងព្យាបាលជូនកុមារដែលមានជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃ ក្នុងឃុំត្បែង និងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីស្វែងរកកុមារដែលមានជំងឺបេះដូងចំហពីកំណើត ដើម្បីយកទៅព្យាបាលនៅប្រទេសចិន ក្នុងករណីធ្ងន់ និងករណីស្រាលព្យាបាលនៅកម្ពុជា ដោយការចំណាយទាំងអស់ជាមូលនិធិរបស់ប្រទេសចិន ហើយកម្មវិធីនេះធ្វើរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤។

លោកវេជ្ជបណ្ឌិត លូ ជាំង អនុប្រធានមន្ទីរពេទ្យបេះដូងហ្វូវៃ (Fuwai) ខេត្តយូណាន បានឱ្យដឹងថា «នេះជាលើកទី២ សម្រាប់សកម្មភាពចុះពិនិត្យនេះ ដើម្បីបន្តស្វែងរកកុមារដែលមានជំងឺបេះដូងពីកំណើត នៅក្នុងស្រុកបន្ទាយស្រី ដើម្បីយកទៅព្យាបាល។ ជំងឺបេះដូងចំហពីកំណើត នៅតែជាជំងឺគំរាមគំហែងទៅដល់សុខភាពរបស់កុមារ បាននាំការឈឺចាប់ទៅដល់គ្រួសាររាប់មិនអស់ ដោយយោងតាមស្ថិតិមានទារកដែលទើប និងកើតប្រមាណ១ភាគរយ ទទួលរងជំងឺបេះដូងពីកំណើត ការពិនិត្យ និងព្យាបាលទាន់ពេលវេលា ជាគន្លឹះនៃការកាត់បន្ថយនៃការគំរាមគំហែងដល់អាយុជីវិតរបស់កុមារ ព្រោះកុមារគឺជាអនាគត នៃសង្គមជាតិ ហើយសុខភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ»។

ក្នុងឱកាសនោះ លោក លូ ឈីជឺ អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមគ្រូពេទ្យកម្ពុជា-ចិន ថ្ងៃនេះគឺជាការរឹតចំណងមិត្តភាពចិន-កម្ពុជា ហើយកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត និងសុខាភិបាល ជាទំនាក់ទំនងយ៉ាងសំខាន់រវាងប្រទេសទាំងពីរ ការចុះពិនិត្យលើកទីពីរនេះ មិនត្រឹមតែអនុវត្តសកម្មភាពដែលឆ្លើយតប នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវប៉ុណ្ណោះទេ ថែមទាំងបានរួមគ្នាកសាងសហគមន៍ អនាគតរួមគ្នា បង្ហាញភាពស្និតស្នាលរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស