TNAOT News
· 2024-12-10
តារាថៃ Nat Myria ប្រកាសចែកផ្លូវជាមួយស្វាមី ក្រោយបានរួមរស់អស់រយៈពេល ១៥ឆ្នាំ
#Nat Myria# #កម្សាន្ត# #Aum Atichart# #DEVELOPING NEWS# #ភាពយន្តអន្តរជាតិ#
3456

នាពេលថ្មីៗអ្នកតាមដានវិស័យតារាថៃកំពុងតែមានការភ្ញាក់ផ្អើល ក្រោយតារាស្រី Nat Myria បានប្រកាសចែកផ្លូវជាមួយនឹងស្វាមីលោក Aum Atichart បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំ ដោយកន្លងមកអ្នកគាំទ្រគ្រប់គ្នាហាក់មានការសង្ស័យទៅលើទំនាក់ទំនងអ្នកទាំង២ ដូចជាមិនសូវជាស្និតស្នាលដូចកាលពីមុន។

នេះបើយោងតាមបទសម្ភាសន៍របស់តារាស្រី Nat បានទម្លាយប្រាប់អ្នកកាសែតថា៖ «នាងបានចែកផ្លូវគ្នាជាមួយស្វាមីបានមួយរយៈពេលហើយ ប៉ុន្ដែនាងនៅតែរាប់អានគ្នាជាមិត្តល្អធម្មតា ចំពោះមូលហេតុដែលឈានដល់ផ្លូវបំបែកនេះគឺសុំមិនបង្ហាញប្រាប់មហាជនទេ ដឹងត្រឹមថាយើងបានពិភាក្សាដោះស្រាយបញ្ចប់ទំនាក់ទំនងបានយ៉ាងល្អហើយ ឆ្លៀតក្នុងឱកាសនេះនាងក៏អរគុណទៅដល់អ្នកគាំទ្រដែលស្រលាញ់ចូលចិត្តនាង ព្រមទាំងលើកទឹកចិត្តនាងកន្លងមក»។

គួរបញ្ជាក់ផងដែរថា តារាស្រី Nat Myria និងស្វាមីលោក Aum Atichart ចាប់ដៃគ្នាចូលរោងការបានរយៈពេល ១០ឆ្នាំ បន្ទាប់ពីមានទំនាក់ទំនងយល់ចិត្តគ្នាបាន ៥ឆ្នាំ ដោយចំណងអាពាពិពាហ៍នេះគឺមិនបានចុះអេតាស៊ីវិល និងមានទាយាទរួមគ្នានោះទេ ទើបអ្នកទាំង២ អាចចែកផ្លូវគ្នាបានដោយគ្មានអ្វីជាចំណងស្រាយមិនចេញនោះឡើយ៕


សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះករុណា ព្រះមហាក្សត្រ ប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតា
Flying Tigers Permanent Exhibition Opens "My Father Was My Hero Too"
កម្ពុជា ទទួលរងឥទ្ធិពលព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ រហូតដល់ថ្ងៃទី២២ ខែមេសា
[ភាគទី 27] ធានហាន៖ ច្រៀងចម្រៀងសរសើររដូវស្លឹកឈើជ្រុះក្នុងគ្រាដ៏ច្របូកច្របល់

យោបល់ទាំងអស់ (0)