TNAOT News
· 2024-12-07
ខណៈកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យ តារាកំប្លែងនាយ តាក់ស៊ី សន្យានឹងមិនគិតខ្លីទៀតទេ
#Social Life# #នាយ តាក់ស៊ី# #លោក ប៉ុល សារឿង# #កម្សាន្ត# #តារាខ្មែរ#
4115
លោកជំទាវ នៅ សូនិតា អនុប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារទៅសួរសុខទុក្ខតារាកំប្លែងលោក ប៉ុល សារឿង ហៅនាយ តាក់ស៊ី ខណៈកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះក្រុមការងារសមាគម ក៏បានជួបសំណេះសំណាលស្វែងយល់ពីស្ថានភាពជំងឺ ព្រមទាំងបានលើកទឹកចិត្តដល់តារាកំប្លែងនាយ តាក់ស៊ី កុំមានការអស់សង្ឃឹម ត្រូវខិតខំថែរក្សាសុខភាព គោរពតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីត្រៀមខ្លួនទៅទទួលយកការព្យាបាលបន្តនៅប្រទេសឥណ្ឌានាពេលឆាប់ៗខាងមុខនេះ ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លាពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិត។

នាឱកាសនោះតារាកំប្លែងនាយ តាក់ស៊ី ក៏បានសន្យាថា នឹងមិនគិតខ្លីដូចពីមុនទៀតទេ ហើយខិតខំថែរក្សាសុខភាពត្រៀមចេញទៅព្យាបាលបន្តឱ្យបានជាសះស្បើយ ដើម្បីបម្រើអារម្មណ៍មហាជន ក៏ដូចជាចូលរួមបម្រើសង្គមជាតិតាមចំណេះជំនាញ និងទេពកោសល្យដែលលោកមានផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទំនៀមទម្លាប់អ្នកស្រុកអង្គរ៖ ពិធីឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក នៅប្រាសាទវត្តអធ្វា
Exquisite glass artworks are actually made this way!!
សហរដ្ឋអាមេរិកនិយាយថា លីបង់ និងអ៊ីស្រាអែល ត្រៀមចរចាដោយផ្ទាល់ជាលើកទីពីរក្នុងសប្តាហ៍នេះ
ទេសរដ្ឋមន្រ្តី គន់ គីម បន្តចុះមកពិនិត្យការតបណ្តាញទឹកស្អាតតាមផ្ទះរបស់ពលរដ្ឋភៀសសឹកនៅស្រុកចុងកាល់

យោបល់ទាំងអស់ (0)