TNAOT News

· 12-06

កម្ពុជា-ចិន នឹងរៀបចំពិព័រណ៍ទេសចរណ៍រយៈពេល ៣ថ្ងៃ នៅលើទឹកដីនៃ ខេត្តសៀមរាប

#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#

3774

កម្ពុជា-ចិន នឹងសហការរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន រយៈពេល៣ថ្ងៃ នៅលើទឹកដីនៃខេត្តសៀមរាប ដែលពិព័រណ៍នេះនឹងបើកជាផ្លូវការ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ការជ្រើសរើសយកខេត្តសៀមរាប ធ្វើជាម្ចាស់ផ្ទះទទួលរៀបចំ “ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន” នេះគឺដើម្បីជំរុញការអនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” និង “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” ដែលនឹងរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា ជាពិសេសធ្វើឱ្យកំណើនទេសចរនៅខេត្តសៀមរាប កាន់តែមានសន្ទុះឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។

ពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន (Cambodia-China Travel Fair) មានគោលបំណងធំៗចំនួន ៤គឺ៖ ទី១.ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន, ទី២.ឱកាសបង្កើតធុរកិច្ចទាក់ទាញវិនិយោគគិនចិន ប្រតិបត្តិករទេសចរណ៍ តាមរយៈព្រឹត្តិការណ៍ ទេសចរណ៍នៅកម្ពុជា ទី៣.រៀបចំទស្សនៈកិច្ច (Pre-Post Tour) ជំរុញការផ្សព្វផ្សាយសក្តានុពល និងផលិតផលទេសចរណ៍កម្ពុជា និង៤.ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន ជាពិសេសជំរុញយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤” និងយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស