BBR

· 09-02

វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ

#អ្នកសារព័ត៌មាន# #អ្នកកាសែត# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

17249

ថ្ងៃទី៣១ខែសីហាឆ្នាំ២០២៤ សមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានរៀបចំនៅទីក្រុChongqingប្រទេសចិនក្រោមប្រធាបទ”ត្រួសត្រាយនិងពង្រីកផ្លូវអភិវឌ្ឍន៍ចែករំលែកគ្នានូវអនាគតដ៏ល្អបវរ” អ្នកទទួលខុសត្រូវនៃសមាគមអ្នកកាសែតនិងតំណាងការសែតជិត១០០រូបដែលមកពីប្រទេសនិងតំបន់ចំនួន៥០បានធ្វើការផ្លាស់ប្តូរនិងពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅ។

តំណាងនៃសមាគមអ្នកកាសៃតនិងអ្នកសារព័ត៌មានគ្រប់ប្រទេសបានសម្គាល់ឃើញជាទូទៅថា ការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បានផ្តល់ផលប្រយោជន៍ដ៏ជាក់ស្តែងដល់បណ្តាប្រទេសពាក់ព័ន្ធនិងផ្តល់ផលប្រយោជន៍និងសុភមង្គលដល់ប្រជាជនតាមបណ្តាប្រទេសផងដែរ អ្នកសារព័ត៌មានគួរបន្តរាយការណ៍ពីរឿងល្អក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”និងរឿងដែលប្រទេសចិនអភិវឌ្ឍរួមជាមួយពិភពលោកឱ្យបានល្អ។បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពតានតឹងនិងវិវាទ្ធក្នុងតំបន់កាន់តែខ្លាំងឡើងៗ អ្នកសារព័ត៌មានកាន់តែត្រូវរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍដោយសន្តិភាព មានភាពរុងរឿងជាមួយគ្នានិងរាប់អានប្រទេសជិតខាង។អ្នកសារព័ត៌មានគ្រប់ប្រទេសគួរសាមគ្គីគ្នាផ្សាយព័ត៌មាន

ដោយមានសត្យានុម័ត សច្ចយុត្តិធម៌និងពិតៗ ជំរុញការយល់ដឹងគ្នា បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ កាត់បន្ថយការយល់ច្រឡំនិងគំនិតលម្អៀង ដើម្បីជំរុញពិភពលោកឱ្យមានសន្តិភាពស្ថិរភាពនិងវិបុលភាព៕ (ប្រភព៖ CRI Online)


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)