TNAOT News
· 11-28
រដ្ឋមន្ត្រីក្រសួងការបរទេស នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន
#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#
2831
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបជាមួយ ឥស្សរជនចិនផ្សេងទៀត។
ស្របពេលដែលឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន ដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន មានគោល បំណងដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ
យោបល់ទាំងអស់ (0)