TNAOT News

· 11-13

កម្អែភ្នំភ្លើង Laki Laki នៅតែបង្កហានិភ័យធ្ងន់ធ្ងរដល់តំបន់ដាច់ស្រយាលនៃប្រទេសឥណ្ឌូណេស៊ី

#កម្អែភ្នំភ្លើង Laki Laki# #ព័ត៌មាន# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#

2986

បន្ទុះភ្នំភ្លើង Lewotobi Laki Laki នៅភាគខាងជើងប្រទេសឥណ្ឌូណេស៊ី នៅតែបង្កផលប៉ះពាល់ជាខ្លាំងដោយបានបញ្ចេញកម្អែភ្នំភ្លើងដ៏ក្តៅគគុកទៅលើអាកាស នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ។

ក្នុងបាតុភូតដ៏រន្ធត់នេះ ត្រូវបានគេឃើញមានកម្អែភ្នំភ្លើងបានពុះឡើងចេញពីមាត់រណ្តៅហើយភូមិនានាដែលនៅក្បែរនោះកំពុងរងការខូចខាតធ្ងន់ធ្ងរ ដែលបង្ខំឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទីលំនៅ ទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន។ មិនតែប៉ុណ្ណោះក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិក៏បានលុបចោលជើងហោះហើរក្នុងតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌូនេស៊ី រួមមានជើងហោះហើរទៅកាន់កោះ Bali ជាដើម ដែលធ្វើឲ្យឱ្យអ្នកដំណើរជាប់គាំងនៅអាកាសយានដ្ឋានជាច្រើននាក់។ 

គួររម្លឹកដែរថា បន្ទុះភ្នំភ្លើង Lewotobi Laki Laki បានផ្ទុះឡើងក្នុងកម្ពស់ ១,៥៨៤ ម៉ែត្រ (ឬស្មើ៥ ១៩៧ ហ្វីត) ស្ថិតនៅលើកោះដាច់ស្រយាល Flores ក្នុងខេត្ត East Nusa Tenggara នៅភាគខាងជើងប្រទេសឥណ្ឌូណេស៊ី។ បន្ទុះភ្នំភ្លើងនេះបានផ្ទុះឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែវិច្ឆិកាកន្លងទៅ (ម៉ោងក្នុងស្រុក) ហើយបានបញ្ចេញកម្អែលភ្លើងពណ៌ក្រហមដ៏ក្ដៅគគុក ចេញមកខាងក្រៅ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួសផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស