TNAOT News
· 11-12
ប្រជាជនថៃប្រតិកម្មខ្លាំងទៅលើរឿងភាគថៃមួយ ដែលមានឈុតធ្វើទារុណកម្មទៅលើសត្វឆ្មាពិតៗ
#NEW NEWS# #កម្សាន្ត# #តារាអន្តរជាតិ# #រឿងភាគថៃ# #Mai Davika#
4111
បណ្ដាប្រជាជនថៃពិសេសអ្នកនិយមតាមដានវិស័យរឿងភាគថៃកំពុងតែផ្ទុះការប្រតិកម្មរិះគន់ និងវែកញែកយ៉ាងក្ដៅកគុកពេញបណ្ដាញសង្គម ខណៈបានទស្សនារឿងថៃភាគមួយមានចំណងជើង «The Empress of Ayodhaya» ឬ «ម៉ែយួរ» របស់ប៉ុស្តិ៍ One31 ដែលមានតារាស្រី Mai Davika ជាតួអង្គសម្ដែងក្នុងរឿងនេះ អាចប្រឈមនឹងការបញ្ឈប់ចាក់បញ្ចាំងផ្សាយ ព្រោះតែមានឈុតឆាកធ្វើទារុណកម្មទៅលើសត្វឆ្មា។
ក្នុងនោះដែរ អ្នកទស្សនាបានប្រតិកម្មយ៉ាងខ្លាំងត្រង់ឈុតវគ្គទី៥ នៃរឿងមានឈុតដែលតួអង្គត្រូវពិសោធថ្នាំពុល ហើយបានយកសត្វឆ្មាខ្មៅពិតៗមកសម្តែង ដោយបានចាក់ថ្នាំសន្លប់ឱ្យវា ហើយធ្វើឱ្យប្រកាច់ដូចជាត្រូវថ្នាំពុលមែនទែន ជាហេតុធ្វើឲ្យគ្រប់គ្នារិះគន់ ចង់ឲ្យឈប់ចាក់ផ្សាយ និងនាំគ្នាតវ៉ាឈប់ទស្សនាថែមទៀតផង មិនតែប៉ុណ្ណោះ អង្គការសង្គមស៉ីវិល អ្នកការពារសិទ្ធិសត្វចិញ្ចឹម ក៏កំពុងតែថ្កោលទោសដល់អ្នកដឹកនាំរឿង ចំពោះការរំលោភបំពានសិទ្ធិសត្វ។
យ៉ាងណាមិញជុំវិញបញ្ហានេះ ខាងប៉ុស្តិ៍ក៏បានចេញលិខិតសុំទោសជាសាធារណៈ រីឯតារាសម្ដែងក្នុងរឿងនេះក៏បានចេញមកសុំទោសជាបន្តបន្ទាប់ ចំណែកអ្នកដឹកនាំក៏បានចេញមកបកស្រាយថាពេលនេះសត្វឆ្មានោះគឺមានសុវត្ថិភាពល្អមិនមានអ្វីប៉ះពាល់ដល់អាយុជីវិតឡើយ ទោះបីជាក្នុងរឿងនោះគេដាក់ថ្នាំសណ្ដំសត្វឆ្មានោះស្ដែងៗក៏ពិតមែន តែមានបសុពេទ្យនៅចាំមើលថែនិងណែនាំពីខាងក្រោយជានិច្ច តែទោះបីជាមានការបកស្រាយយ៉ាងណាក៏បណ្ដាអ្នកទស្សនានៅតែមិនព្រម ព្រោះឈុតនេះវាដូចជាប៉ះពាល់អារម្មណ៍ខ្លាំងទៅដល់អ្នកដែលស្រលាញ់សត្វផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បើមិនជឿកុំប្រមាថ ទំនៀមទម្លាប់វប្បធម៌ប្រពៃណីនៃពិធី សែងឆ្មា សុំទឹកភ្លៀង
តើអ្នកដឹងទេថា! ការមើលតាមរយៈភ្នែករបស់សត្វនីមួយៗ មិនដូចការមើលឃើញរបស់មនុស្សយើងឡើយ
ការសិក្សាថ្មី ៖ សត្វកន្លាតអាល្លឺម៉ង់ បានបៀតបៀន មនុស្ស កាលពីជាង ២០០០ ឆ្នាំមុននៅអាស៊ីខាងត្បូង
អ្នកជំនាញខាងសត្វក្រពើជាប់គុករយៈពេល ១០ឆ្នាំពីបទរំលោភបំពានផ្លូវភេទលើសត្វឆ្កែ
យោបល់ទាំងអស់ (0)