TNAOT News

· 11-04

ជប៉ុនបាញ់បង្ហោះផ្កាយរណបជំនាន់ចុងក្រោយរបស់ខ្លួនដោយជោគជ័យនៅថ្ងៃចន្ទនេះ

#ផ្កាយរណប H3# #បច្ចេកវិទ្យា# #ជប៉ុន# #TNAOT DIGI# #វិទ្យាសាស្ត្រ#

5308

ប្រទេសជប៉ុនបានបាញ់បង្ហោះផ្កាយរណបថ្មីរបស់ខ្លួន គឺផ្កាយរណប H3 ដែលបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅលើកោះភាគនិរតី នៃប្រទេសជប៉ុន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ (ម៉ោងនៅក្នុងស្រុក)។ ផ្កាយរណបដ៏ទំនើប និងជំនាន់ចុងក្រោយមួយនេះ ត្រូវបានរចនាឡើងសម្រាប់ប្រមូលព័ត៌មាន និងប្រតិបត្តិការយោធារបស់ជប៉ុន ខណៈប្រទេសមួយនេះកំពុង បង្កើនសមត្ថភាពយោធារបស់ខ្លួន ចំពេលមានភាពតានតឹងកើនឡើងក្នុងតំបន់។ 

បើតាមការឲ្យដឹងពីទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បាននិយាយនៅក្នុងវីដេអូផ្សាយបន្តផ្ទាល់មួយថា៖ «សម្រាប់ប្រទេសជប៉ុន ភាពជោគជ័យរបស់ H3 គឺមានសារៈសំខាន់ណាស់ក្នុងការបង្ហាញដល់ពិភពលោកពីសមត្ថភាពដែលអាចបាញ់បង្ហោះផ្កាយរណបជាបន្តបន្ទាប់»។ ហើយ H3 ក៏បានដំណើរការល្អដូចការគ្រោងទុកអំឡុងប្រតិបត្តិការបាញ់បង្ហោះទៅលើទីអវកាសផងដែរ។ 

សូមបញ្ជាក់ជូនថា ផ្កាយរណប H3 គ្រោងបាញ់បង្ហោះនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស និងអាកាសធាតុមិនល្អទើបជប៉ុន សម្រេចបាញ់បង្ហោះនៅថ្ងៃចន្ទនេះ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស