TA X2

· 04-09

SpaceX បាញ់បង្ហោះផ្កាយរណបចារកម្មទី២ របស់កូរ៉េខាងត្បូង ចំពេលមានការប្រជែងជាមួយកូរ៉េខាងជើង

#ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #ចារកម្ម#

2312

ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី៨ ខែមេសា) បាននិយាយថា ផ្កាយរណបចារកម្ម ក្នុងស្រុកទី២ របស់ប្រទេសនេះ បានចូលទៅក្នុងគន្លងតារាវិថីហើយ បន្ទាប់ពីត្រូវបានបាញ់បង្ហោះតាមរយៈយានចម្លង SpaceX Falcon 9 ពីមជ្ឈមណ្ឌលអវកាស John F. Kennedy ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានបានឲ្យដឹងថា រ៉ុក្កែត Falcon 9 ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ២៣:១៧នាទី ម៉ោងសកល កាលពីថ្ងៃអាទិត្យ (ទី៧ ខែមេសា) ហើយផ្កាយរណបបានបំបែកចេញពីយានចម្លងដោយជោគជ័យ នៅ ៤៥នាទីក្រោយមក ហើយបានចូលទៅក្នុងគន្លងតារាវិថីដែលបានកំណត់ទុក។

គួរបញ្ជាក់ថា ផ្កាយរណបចារកម្មទី២ របស់ទីក្រុងសេអ៊ូលនេះ ត្រូវបានបំពាក់ដោយរ៉ាដាជម្រៅសំយោគ (SAR) ដែលមានសមត្ថភាពផលិតរូបភាពដោយមិនគិតពីលក្ខខណ្ឌអាកាសធាតុ ដោយសាររបៀបដែលវាដំណើរការទិន្នន័យ។ ហើយការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាបន្តបន្ទាប់នេះ កើតមានឡើងចំពេលមានការប្រណាំងប្រជែងសមត្ថភាពយោធា ក្នុងលំហជាមួយកូរ៉េខាងជើង។

សូមរម្លឹកថា បន្ទាប់ពីការប៉ុនប៉ងចំនួន ២លើក កាលពីពេលមុន បានបញ្ចប់ដោយការធ្លាក់រ៉ុក្កែតនោះ ទីក្រុងព្យុងយ៉ាង បាននិយាយកាលពីខែវិច្ឆិកាឆ្នាំមុនថា ខ្លួនបានប្រើប្រាស់យានចម្លង Chollima-1 របស់ខ្លួន ដើម្បីដាក់ផ្កាយរណបឈ្លបយកការណ៍ Malligyong-1 នៅក្នុងគន្លងតារាវិថី។ នៅមុននេះ កូរ៉េខាងជើងធ្លាប់បានប្តេជ្ញាថា នឹងបាញ់បង្ហោះផ្កាយរណបចារកម្មថ្មីចំនួន៣ នៅឆ្នាំ២០២៤៕

https://www.reuters.com/world/asia-pacific/spacex-launches-south-koreas-second-spy-satellite-amid-race-with-north-2024-04-08/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)