TNAOT News
· ម្សិលមិញ
ទិដ្ឋភាពក្នុងពិធីមង្គលការ សុភ័ក្រ កុសុម៉ា មានភាពអ៊ូអរ និងពោលពេញដោយក្ដីសុខសុភមង្គល
#សុភ័ក្រ កុសុម៉ា# #NEW NEWS# #រៀបការ# #កម្សាន្ត# #តារាខ្មែរ#
2839
មហាជនអ្នងលេងបណ្ដាញសង្គមហាក់ងាកមកចាប់អារម្មណ៍ និងសម្ដែងអារម្មណ៍រំភើបចំពោះ ពិធីការិនី សុភ័ក្រ កុសុម៉ា និងកូនកំលោះ បានលះបងភាពនៅលីវ ស្រវ៉ាយកជីវិតគូយ៉ាងមានសុភមង្គល និងមានសេចក្ដីសុខ ដោយមង្គលការតារាស្រីសម្ដីចាក់ទឹកមិនលេចរូបនេះបានប្រារព្ធធ្វើឡើងនាថ្ងៃទី ៣ និង៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអគារ OCIC។
បន្ថែមពីនេះបើក្រឡេកមកមើលពីការរៀបចំក្នុងកម្មវិធីទាំងមូលរបស់ពិធីការិនីរូបនេះវិញគឺមានការតុបតែងយ៉ាងប្រណិតស្រស់ស្អាតមានរំលេចទៅដោយផ្កាស្រស់ពណ៌ស អមជាមួយរូបថត Pre Wedding ផ្សេងៗទៀតហាក់មើលទៅកាន់តែស្អាតគ្រប់ប្លង់ ឯសម្រស់កូនក្រមុំ និងកូនកំលោះ ក្នុងថ្ងៃដ៏ពិសេសនេះវិញ គ្រប់ឈុតនីមួយៗសុទ្ធសឹងតែថ្មីប្លែកស្រស់ស្អាតគ្រប់ឈុត បង្កើនសម្រស់កាន់តែស្អាតលេចធ្លោមួយកម្រិតទៀត ធ្វើឲ្យមង្គលការមួយនេះប្រកបដោយក្ដីពេញចិត្ត សុខសុភមង្គល មានស្នាមញញឹម សើចសប្បាយគ្រប់ៗគ្នាដោយសារតែភាពកំប្លែងក្រមិចក្រមើមរបស់កូនក្រមុំ។
យ៉ាងណាមិញ ក្នុងថ្ងៃដ៏ពិសេសនេះយើងសង្កេតឃើញថាមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មិត្តរួមអាជីពសិល្បៈ ក័៏ដូចជាក្រុមគ្រួសារញាតិមិត្តជិតឆ្ងាយ និងអ្នកមានមុខមាត់ក្នុងសង្គមជាច្រើនបានអញ្ជើញចូលរួមមិនអាចអវត្តមានបានទេ ក៏ដោយសារតែ កញ្ញា សុភ័ក្រ កុសុម៉ា ជាតារាស្រីមួយរូបដែលមានភាពរួសរាយរាក់ទាក់ពូកែកំប្លុកកំប្លែងទើបគ្រប់គ្នាស្រឡាញ់ពេញចិត្តមិនអាចចោល ឬរំលងមិនចូលរួមអបអរនោះទេ៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លក្ខណៈទូទៅទាំង ១០ យ៉ាងរបស់មនុស្សដែលមានសុភមង្គលពេញលេញនៅក្នុងជីវិត
វាសនាចារមកល្អណាស់! ម្ចាស់ស្រីឆ្នាំទាំង ៤ នេះ ពូកែជ្រើសរើសដៃគូជីវិត ច្រើនតែបានស្វាមីល្អ ជីវិតគូមានក្ដីសុខ សុភមង្គល
មនុស្សស្រី មានលក្ខណៈទាំង ៣ នេះហើយ ទោះបានប្ដីល្អក៏ដោយ ក៏ជីវិតគូគ្មានក្ដីសុខសុភមង្គលដែរ
៤វិធីជួយអ្នកដើម្បីបង្កើត និងរក្សាសេចក្ដីសុខ សុភមង្គលខ្លួនឯង
យោបល់ទាំងអស់ (0)