TNAOT News

· 11-03

គម្រោងសុខភាព គាំទ្រដោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ធំដំបូងគេនៅកម្ពុជា

#ប្រទេសកម្ពុជា# #វិស័យថែទាំសុខភាព# #ហិរញ្ញប្បទាន​# #NEW NEWS# #អាល្លឺម៉ង់# #សង្គម# #ព័ត៌មានសង្គម#

2499

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងកិច្ចព្រមព្រៀងបច្ចេកទេស សម្រាប់គម្រោងសុខភាពតែមួយនៅកម្ពុជា (One Health for Cambodia) ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​។ គម្រោងសុខភាពតែមួយ គឺជាគម្រោងដែលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានឥតសំណងធំជាងគេលើកទី១ ដល់កម្ពុជា ក្នុងទិសដៅ៖ កាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (Anti-Microbial Resistance-AMR) កាត់បន្ថយហានិភ័យ នៃជំងឺដែលឆ្លងពីសត្វមកមនុស្ស និងកាត់បន្ថយជំងឺឆ្លងនានា និងស្រាវជ្រាវអំពីជំងឺឆ្លងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតដ៏ទៃទៀតដែលអាចកើតមាននាពេលអនាគត។

បន្ទាប់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អញ្ជើញចុះហត្ថលេខាជាមួយភាគីអាល្លឺម៉ង់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាបូ អូស្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងបច្ចេកទេសសម្រាប់គម្រោងសុខភាពតែមួយនៅកម្ពុជា (Separate Agreement for One Health) ជាមួយភាគីអាល្លឺម៉ង់ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស