TA X2

· 03-02

សារព័ត៌មាន Bloomberg៖ ចក្រភពអង់គ្លេស ដាក់សម្ពាធឲ្យអាល្លឺម៉ង់បញ្ជូនមីស៊ីល Taurus ទៅឲ្យអ៊ុយក្រែន

#មីស៊ីល# #អ៊ុយក្រែន# #ចក្រភពអង់គ្លេស# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

5127

រដ្ឋាភិបាលចក្រភពអង់គ្លេស កំពុងជំរុញជាលក្ខណៈឯកជនឲ្យអាល្លឺម៉ង់ផ្គត់ផ្គង់មីស៊ីល Taurus រយៈចម្ងាយឆ្ងាយ ដល់ទីក្រុងគីវ។


អត្ថបទនោះ បានសរសេរថា រដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់អង់គ្លេស បានបញ្ជាក់ម្តងហើយម្តងទៀតយ៉ាងច្បាស់ទៅកាន់ប្រទេសអាល្លឺម៉ង់ថា អ៊ុយក្រែន ត្រូវការមីស៊ីលTaurusរបស់ខ្លួនយ៉ាងចាំបាច់ នេះបើយោងតាមមនុស្សដែលដឹងពីបញ្ហានេះ។

មន្ត្រីអង់គ្លេសម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា៖«ប្រទេសអាល្លឺម៉ង់ គួរតែឈប់យកលេសតទៅទៀត»។

ចក្រភពអង់គ្លេស បានស្នើសុំដំណោះស្រាយដើម្បីយកឈ្នះលើការជំទាស់របស់ទីក្រុងប៊ែរឡាំងក្នុងការបញ្ជូនមីស៊ីលរួមទាំងកិច្ចព្រមព្រៀងដោះដូរដែលចក្រភពអង់គ្លេស នឹងផ្គត់ផ្គង់ដល់ទីក្រុងគីវនូវ មីស៊ីល Storm Shadowរបស់ខ្លួនបន្ថែមទៀត ដោយប្រទេសអាល្លឺម៉ង់ផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់ចក្រភពអង់គ្លេស ដើម្បីជាថ្នូរនឹងអាវុធរបស់ខ្លួន។

អតីតរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Evening Standard កាលពីថ្ងៃព្រហស្បតិ៍ថា៖«អាកប្បកិរិយារបស់អធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល បាន[បង្ហាញយើង]ថា ដរាបណាសន្តិសុខនៅអឺរ៉ុប នៅដំណើរការទៅមុខ គាត់គឺជាមនុស្សមិនត្រឹមត្រូវ បំពេញការងារពុំបានល្អ និងខុសពេលវេលា»។


https://www.pravda.com.ua/eng/news/2024/03/1/7444481/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)