TNAOT News
· 12小时前
អាជ្ញាធរជាតិអប្សរាប្រកាសបិទជាបណ្ដោះអាសន្នច្រកកណ្ដាលខាងកើតឆ្លងកាត់ពីរួតទី១ ទៅ រួតទី២ នៃប្រាសាទអង្គរវត្ត
#NEW NEWS# #ប្រាសាទអង្គរវត្ត# #សង្គម# #ព័ត៌មានសង្គម# #អាជ្ញាធរជាតិអប្សរា#
2707
អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទជាបណ្ដោះអាសន្នច្រកកណ្ដាលខាងកើតឆ្លងកាត់ពីរួតទី១ ទៅកាន់រួតទី២ នៃប្រាសាទអង្គរវត្ត។
យោងតាមសេចក្ដីជូនដំណឹងនេះអាជ្ញាធរជាតិអប្សរាបានជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា អាជ្ញាធរជាតិអប្សរាបិទជាបណ្ដោះអាសន្នច្រកកណ្តាលខាងកើតឆ្លងកាត់ពីរួតទី១ទៅកាន់រួតទី២ នៃប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃជូនដំណឹង នេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីដឹកជញ្ជូនថ្មចូលការដ្ឋានគម្រោងជួសជុលរចនាសម្ព័ន្ធបណ្ណាល័យ ខាងត្បូង និងរានហាលខាងលិចរួតទី២ នៃប្រាសាទអង្គរវត្ត។
សេចក្តីដូចបានជម្រាបជូនខាងលើសូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)