TNAOT News
· 11ម៉ោងមុន
ព្យុះទីហ្វុង Kong Rey បានបំផ្លិចបំផ្លាញពាសពេញកោះតៃវ៉ាន់ ជាមួយនឹងខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់
#NEW NEWS# #កោះតៃវ៉ាន់់# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #Kong Rey#
1681
ព្យុះទីហ្វុង Kong Rey បានបង្កការបំផ្លិចបំផ្លាញពាសពេញកោះតៃវ៉ាន់ ចាប់តាំងពីដើមថ្ងៃព្រហស្បតិ៍ ជាមួយនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានការរអិលបាក់ដី ខ្យល់បក់បោករលំភ្លើងបំភ្លឺផ្លូវ និងដើមឈើ ព្រមទាំងមានទឹកជំនន់តាមដងផ្លូវផងដែរ។នៅឯកោះតៃវ៉ាន់ភាគខាងជើង ដើមឈើមួយដើមដែលត្រូវបានព្យុះទីហ្វុង Kong Rey បោកបក់រលំបាក់បិទផ្លូវក្នុងស្រុក Songshan ទីក្រុងតៃប៉ិ។ ខណៈរូបថតបានបង្ហាញសកម្មភាពកម្មករ បានយកដើមឈើមួយដើមដែលធ្លាក់ពីលើរថយន្តចតនៅក្នុងសង្កាត់ Yonghe ទីក្រុង New Taipei ចេញ។តំបន់ផ្សេងទៀត ក្នុងនោះកំណាត់ផ្លូវទៅកាន់ប្រាសាទ Ci-hui ក្នុងស្រុក Banqiao ទីក្រុង New Taipei ត្រូវបានគេឃើញនៅម្ខាងផ្លូវ បន្ទាប់ពីត្រូវបានខ្យល់បក់បោកយ៉ាងខ្លាំង និងមានការបាក់ដីបិទផ្លូវភ្នំមួយនៅជិតទីប្រជុំជន Jianshi ស្រុក Hsinchu ។
ទន្ទឹមនោះភ្លើងចរាចរណ៍ក្រុង Taichung ក៏ត្រូវខ្យល់បក់បោករលំ។ ការរអិលបាក់ដីមួយបានហូរកាត់ផ្លូវឧស្សាហកម្មមួយក្នុងទីប្រជុំជន Renai ស្រុក Nantou។ រីឯក្នុងទីក្រុងតៃណានវិញ រូបភាពបានបង្ហាញបុគ្គលិកក្រុមហ៊ុនតៃវ៉ាន់ ផៅវ័រ ជួសជុលខ្សែអគ្គិសនីដែលខូចខាតដោយព្យុះទីហ្វុង Kong Rey នេះ។ដោយឡែក នៅឯតៃវ៉ាន់ខាងកើតវិញ លំនៅដ្ឋានមួយត្រូវបានជន់លិចនៅក្រុង Shoufeng។ ផ្លូវមួយក្នុងក្រុង Sinchen Township ក៏ពោរពេញដោយបំណែកនៃដំបូលប្រក់ស័ង្កសីដែលបក់បោកដោយខ្យល់បក់ខ្លាំងដែលនាំមកដោយព្យុះទីហ្វុង Kong-rey។ ទន្លេ Xiuguluan ក៏បានបាក់ច្រាំងទន្លេនៅស្រុក Hualien ផងដែរ។គួរឲ្យដឹងដែរថា អាជ្ញាធរតៃវ៉ាន់ក៏បានប្រកាសផ្អាក និងពន្យារពេលជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិរាប់រយជើងផងដែរ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្យុះទីហ្វុង Kong-rey បានបំផ្លិចបំផ្លាញពាសពេញកោះតៃវ៉ាន់
កោះតៃវ៉ាន់និយាយថា ខ្លួនមិនបានបង្កើនការដាក់ពង្រាយយោធានៅលើកោះជួរមុខនោះទេ
លោក Wang៖ អ្នកគាំទ្រគោលការណ៍ចិន តែមួយគួរតែគាំទ្រការបង្រួបបង្រួមកោះតៃវ៉ាន់ ដោយសន្តិវិធីរបស់ចិន
ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន នឹងពង្រឹងសកម្មភាពអនុវត្តច្បាប់ជុំវិញកោះដែលគ្រប់គ្រងដោយតៃវ៉ាន់នៅឆ្នេរសមុទ្រចិន
យោបល់ទាំងអស់ (0)