TA X2

· 02-19

លោក Wang៖ អ្នកគាំទ្រគោលការណ៍ចិន តែមួយគួរតែគាំទ្រការបង្រួបបង្រួមកោះតៃវ៉ាន់ ដោយសន្តិវិធីរបស់ចិន

#សមុទ្រកោះតៃវ៉ាន់# #ព័ត៌មាន# #Wang Yi# #ព័ត៍មានអន្តរជាតិ#

6687

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បាននិយាយកាលពីថ្ងៃសៅរ៍ (១៧ កុម្ភៈ) នៅឯសន្និសីទសន្តិសុខទីក្រុងមូនីច (Munich) លើកទី៦០ ថាអ្នកដែលប្រកាន់គោលការណ៍ចិនតែមួយគួរតែគាំទ្រការបង្រួបបង្រួមដោយសន្តិវិធីរបស់ចិន ហើយដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រកោះតៃវ៉ាន់ ត្រូវតែប្រឆាំងនឹង «ឯករាជ្យភាពតៃវ៉ាន់»។

លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការលើកឡើងនេះក្នុងការឆ្លើយតបទៅនឹងសំណួរដែលទាក់ទងនឹងកោះតៃវ៉ាន់ បន្ទាប់ពីបានថ្លែងសុន្ទរកថាសំខាន់នៅក្នុងសម័យប្រជុំ «ទេសចិននៅក្នុងពិភពលោក» នៅក្នុងសន្និសីទ។

លោក វ៉ាង បាននិយាយថា ឯកសាររបស់អង្គការសហប្រជាជាតិ បានពិពណ៌នាយ៉ាងច្បាស់ថាកោះតៃវ៉ាន់ជាខេត្តមួយរបស់ប្រទេសចិន ហើយការពិតទាំងអស់នេះបានបង្ហាញយ៉ាងពេញលេញថាបញ្ហាកោះតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនមួយរយភាគរយ។

រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានបន្ថែមថា វាជាការពិតមានមូលដ្ឋានប្រវត្តិសាស្ត្រ និងការយល់ព្រមរបស់សហគមន៍អន្តរជាតិដែលថាកោះតៃវ៉ាន់ មិនដែលជាប្រទេស ហើយមិនអាចក្លាយជាប្រទេសបានឡើយ។ លោកបានសង្កត់ធ្ងន់ថា «ឯករាជ្យតៃវ៉ាន់« គឺមិនស៊ីគ្នានឹងសន្តិភាពឆ្លងច្រកសមុទ្រនោះទេ៕


ប្រភពពី៖ Routers

https://www.reuters.com/

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា


https://www.reuters.com/world/asia-pacific/china-says-no-banned-areas-around-taiwanese-islands-after-two-killed-2024-02-18/

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)