TNAOT News
· 14小时前
លោក អ៊ុំ ប៊ុនរ៉េត ធ្វើដំណើរដោយម៉ូតូធំតែម្នាក់ឯងពីប្រទេសក្នុងតំបន់អ៊ីរ៉ុបមកកាន់កម្ពុជា ដើម្បីកុមារកម្ពុជា
#ប្រទេសកម្ពុជា# #NEW NEWS# #សង្គម# #អ៊ីរ៉ុប# #កុមារកម្ពុជា# #ព័ត៌មានសង្គម# #ម៉ូតូធំ#
2107
លោក អ៊ុំ ប៊ុនរ៉េត កំពុងធ្វើដំណើរដោយម៉ូតូធំតែម្នាក់ឯងពីប្រទេសក្នុងតំបន់អ៊ីរ៉ុបមកកាន់ប្រទេសកម្ពុជា។ បច្ចុប្បន្នលោកបានធ្វើដំណើរមកដល់ទីក្រុងឃុនមីង ខេត្តយូណាន ប្រទេសចិនហើយ ដោយលោកបានធ្វើដំណើរប្រមាណ ២៦០០០គីឡូម៉ែត្រ ដែលបានឆ្លងកាត់ប្រទេសជាង២១។ក្នុងនោះមានដូចជា អាល្លឺម៉ង់, អ៊ីតាលី, ស្វីស, បារាំង, អេស្ប៉ាញ, អង់ដូរ៉ា, អូស្ត្រាលី, ស្លូវេនី, ក្រូអាត, បូស្នៀ និងហឺហ្សេហ្គោវីណា, ម៉ុងតេណេហ្គ្រោ, កូសូវ៉ូ, ម៉ាសេដូនីខាងជើង, អាល់បានី, ក្រិច, ប៊ុលហ្គារី, តួកគី, អ៊ីរ៉ង, ប៉ាគីស្ថាន និងចិន ជាមួយនិងការកៀរគរថវិកាបានប្រមាណជិត ៦ម៉ឺនដុល្លារអាមេរិក ហើយគ្រោងនឹងមកដល់ប្រទេសកម្ពុជា នៅចុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ខណៈពេលធ្វើដំណើរទៅដល់ប្រទេសចិន ក្រុមប្រឹក្សាភិបាលសមាគម និងជាប្រធានក្រុមការងារ ស.ន.ក.ច ប្រចាំខេត្តយូណាន រួមជាមួយ អនុប្រធាន សមាជិក សមាជិកា សមាគមជាច្រើនរូបទៀតក៏បានចូលរួមស្វាគមន៍ លោក អ៊ុំ ប៊ុនរ៉េត ដែលកំពុងបំពេញបេសកកម្មដើម្បីកៀរគរថវិកាជួយកុមារកម្ពុជាតាមរយៈការជិះម៉ូតូតែម្នាក់ឯង។ ហើយឆ្លៀងក្នុងឱកាសនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណៈរដ្ឋប្រជាមានិតចិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមឧបត្ថម្ភថវិការតាមលទ្ធភាពទៅមទ្ទីពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីកុមារកម្ពុជាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឪពុកម្ដាយទាំងឡាយគួរយកចិត្តទុកដាក់! បើកូនអ្នកតែងតែ និយាយនូវឃ្លាទាំង ៤ ប្រយោគនេះ មានន័យថា កូនអ្នកមាន EQ ទាបណាស់
កុមារដែលជោគជ័យទៅថ្ងៃអនាគត ច្រើនតែមានសមត្ថភាពពិសេស២យ៉ាងនេះ
ទម្លាប់៥យ៉ាងរបស់កូនដែលឪពុកម្តាយគិតថាអាក្រក់ ប៉ុន្តែតាមពិតជាសញ្ញាល្អណាស់សម្រាប់កូន
ឪពុកម្តាយ គួរតែទទួលស្គាល់ចំណង់ចំណូលចិត្តរបស់កូនតាំងពីតូច ដើម្បីជួយពួកគេអភិវឌ្ឍលើផ្លូវត្រូវ និងមានអនាគតភ្លឺស្វាង
យោបល់ទាំងអស់ (0)