TNAOT News
· ម្សិលមិញ
របាយការណ៍ស្រាវជ្រាវដោយម៉ាស៊ីនថតស្វ័យប្រវត្តិ រកឃើញសត្វព្រៃ និងសត្វជិតផុតពូជនៅតំបន់ជួរភ្នំក្រវាញកណ្តាល ១០៨ប្រភេទ
#តំបជួរភ្នំក្រវាញកណ្តាល# #របាយការណ៍# #សត្វព្រៃ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2977
របាយការណ៍ស្រាវជ្រាវដោយម៉ាស៊ីនថតស្វ័យប្រវត្តិ បង្ហាញភស្តុតាងវិទ្យាសាស្ត្រពី «ទីជម្រកដ៏សំខាន់» សម្រាប់សត្វព្រៃ និងសត្វជិតផុតពូជនៅតំបន់ជួរភ្នំក្រវាញកណ្តាល ដោយរកឃើញសត្វព្រៃចំនួន ១០៨ ក្នុងនោះក៏មានសត្វប្រភេទកំពុងរងការគំរាមកំហែងជាសកលផងដែរ។ក្រសួងបរិស្ថានបានចេញរបាយការណ៍ និងកំណត់ត្រាជារូបភាពដំបូងបង្អស់ដែលកើតពីការស្រាវជ្រាវនៅតំបន់ទេសភាព ជួរភ្នំក្រវាញកណ្តាល បានបង្ហាញពីសត្វព្រៃសំខាន់ចំនួន ១០៨ ប្រភេទ ដែលក្នុងនោះ ២៣ ប្រភេទត្រូវបានចុះបញ្ជី (ពីប្រភេទ ងាយរងគ្រោះ ដល់ប្រភេទជិតផុតពូជបំផុត) ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ព្រមទាំងគូសបញ្ជាក់ពីសារៈសំខាន់ នៃតំបន់ជួរភ្នំក្រវាញកណ្តាល ថាជាទីជម្រកសំខាន់បំផុតមួយ សម្រាប់ជីវចម្រុះ និងប្រភេទសត្វកម្រដែលមានតម្លៃជាសកល និងកំពុងរងការគំរាមកំហែង។ប្រភេទសត្វសំខាន់ៗដែល ត្រូវបានកត់ត្រាបានចំនួន ១០៨ ប្រភេទ ក្នុងនោះប្រភេទសត្វស្លាបមាន ៦៥ ប្រភេទ ថនិកសត្វមាន ៣៨ ប្រភេទ និងសត្វល្មូនមាន ៥ប្រភេទ។ ក្នុងកំណត់ត្រារូបភាពនោះអ្នកស្រាវជ្រាវកត់ត្រាបានផងដែរនូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ ជាអាហារចុងក្រោយបង្អស់មួយនៅកម្ពុជា និងមានសត្វប្រភេទចំណីដូចជាសត្វជ្រូកព្រៃ និង សត្វឈ្លូសជាដើម។ ក្នុងនោះក៏បានរកឃើញ ប្រភេទសត្វកម្រៗដទៃទៀតរួមមានដំរីអាស៊ី ខ្លាពពក ខ្លាភ្ញីថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូច និងខ្លាឃ្មុំធំ។តំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល នៅរក្សាបាន៩៥% នៃព្រៃឈើទម្រង់ដើម ហើយនៅតែជាទីក្នុងចំណោមតំបន់ដែលរងការកាប់បំផ្លាញព្រៃឈើតិចតួចបំផុតនៅក្នុងប្រទេស។ តំបន់នេះត្រូវបានគេទទួលស្គាល់ថាជាតំបន់អេកូឡូស៊ីសំខាន់មួយក្នុង ចំណោមតំបន់អេកូសាស្ត្រសំខាន់ជាសកលទាំង២០០ ជាជម្រកនៃសត្វព្រៃជាង៥០០ប្រភេទ ហើយវាក៏ជាលំនៅនៃជនជាតិ ដើមភាគតិច ជង និង ព័រដែលមានចំនួនជិត ៤ពាន់នាក់៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើអ្នកដឹងទេថា! ការមើលតាមរយៈភ្នែករបស់សត្វនីមួយៗ មិនដូចការមើលឃើញរបស់មនុស្សយើងឡើយ
ការសិក្សាថ្មី ៖ សត្វកន្លាតអាល្លឺម៉ង់ បានបៀតបៀន មនុស្ស កាលពីជាង ២០០០ ឆ្នាំមុននៅអាស៊ីខាងត្បូង
ស្វែងយល់ពីឃ្លាំងធនធានពូជសត្វនិងរុក្ខជាតិព្រៃនៅតំបន់ភាគនិរតីរបស់ចិន
អ្នកស្រាវជ្រាវ ប្រាប់ពីគន្លះ របស់សត្វដំរីអាស៊ី កប់សពកូនរបស់ពួកវា ក្នុងប្រឡាយដ៏កម្រ
យោបល់ទាំងអស់ (0)