TNAOT News
· 10-30
ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា បានជួយបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក
#អ្នកទេសចរណ៍# #NEW NEWS# #ប្រាសាទអង្គរវត្ត# #ស្នាមញញឹមកម្ពុជា# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#
2780
ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា ក្រោមប្រធានបទ "យើងរួមគ្នាដើម្បីវប្បធម៌ ទេសចរណ៍" មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីជំរុញបង្កើតព្រឹត្តិការណ៍សកម្មភាពសិល្បៈវប្បធម៌ ព្រមទាំងសកម្មភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយជំរុញទាក់ទាញបង្កើនកំណើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជាពិសេសសម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាបអង្គរ និងបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។ ក្នុងឱកាសនោះដែរ ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា «ការរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ជាលើកទី២នេះ ធ្វើឡើងក្នុងគោលបំណងចំនួន២ ទី១ដើម្បីអបអរសាទរខួបទី២០ នៃការយាងឡើងគ្រងព្រះបរមរាជ្យសម្បត្តិ របស់អង្គព្រះករុណាជាអម្ចាស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងទី២ ធ្វើឡើងដើម្បីជាការរួមគ្នាជំរុញការផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ខ្មែរ និងជាការបង្ហាញសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក»។
មានប្រសាសន៍នៅក្នុងពិធីបើកព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា លើកទី២នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាការបង្ហាញរួមគ្នារបស់កូនខ្មែរគ្រប់ភាគី ដើម្បីផ្សព្វផ្សាយពីអ្វីដែលខ្មែរមាន។ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានជំរុញឲ្យកូនខ្មែរគ្រប់រូបត្រូវខិតខំបន្ថែមទៀតដើម្បីផ្សព្វផ្សាយអំពីអ្វីដែលខ្មែរយើងមាន ដើម្បីលុបបំបាត់នូវអ្វីដែលមិនល្អ ចំពោះវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់យើង។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភារចារ្យរដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជានេះ ក៏នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)