BBR
· 08-22
តើប្រទេសចិនមកពីណា ធ្វើដំណើរនៅខេត្តHenan
#ចំណេះដឹង# #Henan# #ចិន# #ចំណេះដឹងទូទៅ#
9578
ខេត្ត Henan មានទីតាំងស្ថិតនៅតំបន់ទំនាបកណ្តាលប្រទេសចិន គឺជាកន្លែងកំណើតដ៏សំខាន់នៃអរិយធម៌ចិន។ទីនេះធ្លាប់ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌នៃប្រទេសចិនបុរាណ។អរិយធម៌ចិនក៏បានរីកដុះដាលទៅគ្រប់ទិសទីនៃប្រទេសចិន ហើយត្រូវបានផ្សព្វផ្សាយទៅគ្រប់ទីកន្លែងនៃពិភពលោក។
លោកXi Jinpingប្រធានរដ្ឋចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារបុរាណវិទ្យា។លោកបានសង្កត់ធ្ងន់ថា ត្រូវតែអនុវត្តគម្រោងធំៗដូចជា “ការស្រាវជ្រាវចម្រុះលើប្រភពដើមនិងការអភិវឌ្ឍដំបូងនៃអរិយធម៌ចិន” និង “បុរាណវិទ្យានៃប្រទេសចិន” ដើម្បីធ្វើការសិក្សាស្រាវជ្រាវនិងបកស្រាយអំពីប្រភពដើមនៃអរិយធម៌ចិនឱ្យបានល្អ។
សន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃគម្រោងរុករកប្រភពអរិយធម៌ចិនដែលបានធ្វើឡើងនៅក្នុងខែឧសភា ឆ្នាំ២០១៨បានបង្ហាញថា វប្បធម៌Erlitouដែលមានទីសំណល់Erlitouជាតំណាងគឺជាស្នូលនិងជាអ្នកដឹកនាំនៃដំណើរការទាំងមូលនៃអរិយធម៌ចិន ដោយបានត្រួសត្រាយចេញនូវអរិយធម៌រាជវង្សXia ShangនិងZhou។
រាជវង្សXia គឺជារាជវង្សដំបូងគេបង្អស់បានកត់ត្រានៅក្នុងឯកសារចិនបុរាណ ការបង្កើតរាជវង្សXiaបានចាក់គ្រឹះមូលដ្ឋាននៃអរិយធម៌ចិន។ ទីសំណល់Erlitouដែលត្រូវបានរកឃើញនៅក្នុងសង្កាត់Yanshiក្រុងLuoyangខេត្តHenan ដែលជាទីសំណល់នៃរាជធានីនៃរាជវង្សXia ក្នុងមជ្ឈដ្ឋានបុរាណវិទ្យា ពួកវាក៏ត្រូវបានបញ្ញវន្តដាក់ងារថាជា “ចិនដំបូងបំផុត”។
ចាប់តាំងពីរកឃើញនៅឆ្នាំ១៩៥៩មក ផ្ទៃដីសរុបដែលត្រូវបានជីកកកាយនៅទីសំណល់Erlitouលើសពី៤០,០០០ម៉ែត្រការ៉េ ហើយវត្ថុបុរាណវប្បធម៌រាប់ម៉ឺនដុត្រូវបានរកឃើញនៅទីនេះ។មិនថាវាជាប្រព័ន្ធផ្លូវទីក្រុងដំបូងបំផុតនៅក្នុងប្រទេសចិន ដែលគេស្គាល់រហូតមកដល់សព្វថ្ងៃឬបណ្ដុំសំណង់ដំណាក់រាជវង្សដំបូងបំផុតឬក្រុមវត្ថុសំរិទ្ធដំបូងបំផុតនិងកន្លែងបូជាជាតិដំបូងបំផុត...ទីសំណល់Erlitouមានសារៈសំខាន់និងគុណតម្លៃលើសលប់ចំពោះ “តើប្រទេសចិនមកពីណា”។
នៅខែតុលា ឆ្នាំ២០១៩ សារមន្ទីរទីសំណល់រាជធានីរជ្ជកាលXia Erlitouត្រូវបានសាងសង់រួចនិងបើកជាសាធារណៈ។សព្វថ្ងៃនេះ សារមន្ទីរទីសំណល់រាជធានីរជ្ជកាលXia Erlitouបានក្លាយជាតំបន់គំរូសម្រាប់ការការពារ បង្ហាញនិងប្រើប្រាស់នៃទីសំណល់ទ្រង់ទ្រាយធំទូទាំងប្រទេសចិន មជ្ឈមណ្ឌលស្រាវជ្រាវនិងតាំងពិពណ៌ស្តីពីការបង្កើតនិងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិនដំបូង និងជាមូលដ្ឋានស្រាវជ្រាវនិងតាំងបង្ហាញអំពីគម្រោងស្រាវជ្រាវពីរាជវង្សXia ShangនិងZhouនិងគម្រោងរុករកពីប្រភពនៃអរិយធម៌ចិន។
ដូចដែលលោកXi Jinpingបានមានប្រសាសន៍ នៅពេលចូលរួមពិធីសំណេះសំណាលស្តីពីការបន្តវេនវប្បធម៌និងការអភិវឌ្ឍថា “ប្រសិនបើយើងមិនយល់ដឹងពីប្រទេសចិនចាប់ពីការបន្តប្រវត្តិសាស្ត្រដ៏វែងអន្លាយ នោះនឹងមិនអាចយល់បានពីប្រទេសចិនបុរាណ ចិនទំនើប និងចិនអនាគតបានឡើយ”៕(ប្រភព៖ CRI Online)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)