TNAOT News

· 10-26

មានរឿងអ្វីទើបបានជាអ្នកគ្រប់គ្រងស្ថាប័ន Miss Grand មីយ៉ាន់ម៉ា ខឹងសម្បារខ្លាំងយ៉ាងនេះ?

#លោក SoeMin Tun# #NEW NEWS# #កម្សាន្ត# #តារាអន្តរជាតិ# #Miss Grand International 2024#

4366

រឿងរ៉ាវដ៏ក្តៅគគុកមួយបានផ្ទុះឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយមហាជនបានឃើញឃ្លីបវីដេអូបង្ហាញពីសកម្មភាពមិនសមរម្យរបស់អ្នកគ្រប់គ្រងស្ថាប័ន Miss Grand មីយ៉ាន់ម៉ា ដោយបានដោះមកុដពីលើក្បាលបវរកញ្ញារបស់ខ្លួននៅមុខចំណោមមនុស្សជាច្រើន ក្រោយបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss Grand International 2024 (MGI 2024) កាលពីរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ ។ 

យ៉ាងណាមិញក្នុងកម្មវិធីប្រកួតបវរកញ្ញាលំដាប់អន្តរជាតិ MGI 2024 នេះបានរកឃើញបវរកញ្ញាដែលជាម្ចាស់មកុដថ្មីហើយ គឺបានទៅលើបវរកញ្ញាមកពីប្រទេសឥណ្ឌា ខណៈតំណែង 1st Runner Up បានទៅលើបវរកញ្ញាមកពីប្រទេសហ្វីលីពីន, 2nd Runner Up បានទៅលើបវរកញ្ញាមីយ៉ាន់ម៉ា, 3rd Runner Up បានទៅលើបវរកញ្ញាមកពីប្រទេសបារាំង និងតំណែង 4th Runner Up បានទៅលើបវរកញ្ញាមកពីប្រទេសប្រេស៊ីល។

ដោយឡែកក្រោយបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី MGI 2024 រួចហើយ ក៏ស្រាប់តែអ្នកគ្រប់គ្រងស្ថាប័ន Miss Grand មីយ៉ាន់ម៉ា លោក SoeMin Tun បានដោះមកុដពីលើក្បាលបវរកញ្ញារបស់ខ្លួន ហើយចោលនៅចំណោមមនុស្សជាច្រើនដែលបានមកទស្សនាកម្មវិធីលំដាប់អន្តរជាតិមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះលោក SoeMin Tun ក៏បានបង្ហោះសារនៅលើគណនីបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា «Bye forever» និងមានសារជាច្រើនទៀតជាភាសាមីយ៉ាន់ម៉ា បន្ទាប់ពីមានរឿងរ៉ាវមួយនេះបានកើតឡើង។ ដ្បិតថាមានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះក៏ពិតមែន តែរហូតមកដល់ពេលនេះអ្នកគ្រប់គ្រងស្ថាប័ន Miss Grand មីយ៉ាន់ម៉ារូបនេះ នៅមិនទាន់ចេញមុខបកស្រាយជុំវិញបញ្ហានៅពីក្រោយទង្វើមិនសមរម្យមួយនេះនៅឡើយទេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស