TNAOT News

· 10-22

កញ្ញា សុភ័ក្ត្រ កុសុម៉ា ឆេះដុំខ្លាំង ក្រោយឃើញសំណេរលោក តាប៊ុយលេងសើចហួសប្រមាណ

#សុភ័ក្ត្រ កុសុម៉ា# #NEW NEWS# #កម្សាន្ត# #តាប៊ុយ# #តារាខ្មែរ#

6178

កញ្ញា សុភ័ក្ត្រ កុសុម៉ា ហាក់មានការអន់ចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ខណៈបានឃើញនូវសំណេរបែបលេងសើចហួសប្រមាណរបស់ អតីតពិធីករក្នុងកម្មវិធីពេញចិត្តអត់​ លោក តាប៊ុយ បានបង្ហោះរូបភាព pre-wedding នាងជាមួយគូដណ្ដឹងរួមជាមួយសំណេរបែបលេងសើចថា៖ « តាមពិតកូនកំលោះសន្សំលុយមិនទាន់គ្រប់ តែខាងស្រីថែមលុយការ» ដែលសំណេរប៉ុន្មានឃ្លាននេះបានធ្វើឲ្យ កញ្ញា សុភ័ក្ត្រ កុសុម៉ា ក៏ដូចជាមហាជនប្រតិកម្មខ្លាំង ដោយសារក្នុងខ្លឹមសារនៃសំណេរនេះហាក់មិនឲ្យតម្លៃដល់នាងជាស្រ្ដី និងគូរដណ្ដឹងរបស់នាងទាល់តែសោះ។

យ៉ាងណាមិញបន្ទាប់ពីឃើញសំណេរទាំងនេះហើយ ជំនួយការផ្ទាល់របស់ កញ្ញា សុភ័ក្ត្រ កុសុម៉ា មានគណនី Hy Socheata ក៏មិនទុកយូរបានផុសជាសំណេរមួយជំនួសឲ្យបងស្រីយ៉ាងដូច្នេះថា៖ « យកបងស្រីខ្ញុំធ្វើទីផ្សារ ម្តងជាពីរដងខ្ញុំមិនថាមិនប្រតិកម្មអ្វីនោះទេ តែនេះលើសពេកក្នុងនាមបងជាបងប្រុសដែលបងស្រីខ្ញុំគោរពអោយតម្លៃ តែបងដូចមិនដែលឲ្យតម្លៃបងស្រីខ្ញុំសូម្បីបន្តិច បងចង់លេងសើចតែបងលេងបែបមើលងាយនិងមិនឲ្យតម្លៃទៅលើបងស្រីខ្ញុំនិងបងថ្លៃខ្ញុំខ្លាំង ខ្ញុំគិតថាបងគួរតែកែរការលេងសើចដែលមិនសូវបានគិតវែងឆ្ងាយរបស់បងនេះចោលទៅ ព្រោះប្អូនមិនចង់អោយមនុស្សគ្រប់គ្នាគេកាន់តែស្អប់បងច្រើនជាងនេះទេបង»។

ក្រោយឃើញមានមតិរិះគន់ ក៏ដូចជាមានមតិវែកញែកពីមហាជនជាច្រើនមក លោក តាប៊ុយ បានទទួលស្គាល់នៅកំហុសព្រមទាំងចេញមុខសុំទោសជាសារធារណៈទៅដល់ កញ្ញា សុភ័ក្ត្រ កុសុម៉ា ដោយលោកលើកឡើងថាគាត់ជាមនុស្សនិយាយត្រង់ទើបបានជានិយាយអ្វីទៅលើសលួស បន្ថែមពីនេះ លោក តាប៊ុយ ក៏សុំ កញ្ញា សុភ័ក្ត្រ កុសុម៉ា បង្កើតកម្មវិធីពេញចិត្តអត់ជាថ្មីជារួមគ្នាផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស