Harbor Property

· 10-21

ក្នុងអំឡុងពេលសាងសង់ តើការដ្ឋានសំណង់នីមួយៗត្រូវធ្វើអ្វីខ្លះ?

#សណ្តាប់ធ្នាប់# #ការដ្ឋាន# #សង្គម# #នយោបាយជាតិ# #សាងសង់#

1335

រាល់ពេលសាងសង់ការដ្ឋានសំណង់នីមួយៗត្រូវតែធ្វើតាមគោលការណ៍ ដែលក្រសួងមានសមត្ថកិច្ចបានដាក់ចេញឲ្យអនុវត្តន៍។ ការធ្វើតាមលក្ខខណ្ឌទាំងអស់គឺដើម្បីជៀសវាងផលប៉ះពាល់ដល់ សាធារណ ឬអ្នកជិតខាង។ ខាងក្រោមជាវិធានមួយចំនួនដែលលោកអ្នកត្រូវតែធ្វើក្នុងអំឡុងពេលសាងសង់៖

១. ដើម្បីឱ្យភ្នាក់ងារសំណង់ធ្វើការត្រួតពិនិត្យសូមដាក់ ឯកសារអនុញ្ញាតិ ជាប្រចាំដើម្បីបើកការដ្ឋានសំណង់ ដែលបានគ្រោងទុក សម្រាប់ឯកទេសសំណង់នីមួយៗ។

២. ត្រូវមានអ្នកបច្ចេកទេសសំណង់ទទួលខុសត្រូវក្នុងការសាងសង់ដោយមានកាតព្វកិច្ចផ្តល់ការពន្យល់ និងផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច។ 

៣. បង្ហាញផ្ទាំងសំណង់ដែលមានឈ្មោះ អគារសំណង់ដែលត្រូវសាងសង់ ក្រុមហ៊ុនសាងសង់ម្ចាស់សំណង់ ស្ថាបត្យករ វិស្វករ តំបន់សាងសង់ លេខទំនាក់ទំនង និងទីតាំងនៃការសាងសង់។

៤. ត្រូវបំពាក់ភ្លើងតាមកន្លែង និងបំពង់ពន្លត់អគ្គិភ័យឱ្យបានគ្រប់ពេលវេលា។

៥. ត្រូវកាត់បន្ថយសំឡេងរំខាន ផ្សែង ធូលី និងផលប៉ះពាល់ផ្សេងទៀតក្នុងកម្រិតណាមួយនៅពេលដែលអ្នកជិតខាងអាចទទួលយកបាន។

៦. សំណង់នីមួយៗត្រូវហ៊ុមព័ន្ធដោយរបង ដែលមានកម្ពស់យ៉ាងតិច២ម៉ែត្រ ហើយមិនត្រូវសាងសង់នៅលើចិញ្ចើមផ្លូវឡើយ។ សំណង់ណាមួយដែលមានកម្ពស់ចាប់ពី៥ម៉ែត្រឡើង ត្រូវហ៊ុមព័ទ្ធដោយបន្ទះផ្លាស្ទិក ឬស្បៃបាំងសុវត្ថិភាព។

៧. ការដ្ឋានសំណង់ត្រូវរក្សាសណ្តាប់ធ្នាប់ និងស្អាតគ្រប់ពេលចាប់ពីពេលចាប់ផ្តើមរហូតដល់ការសាងសង់បញ្ចប់។

៨.​ ម្ចាស់សំណង់ត្រូវទទួលខុសត្រូវលើ ការគ្រប់គ្រងសណ្តាប់ធ្នាប់ និងអនាម័យទាក់ទងនឹងការផ្នែកសម្ភារៈ ឬកាកសំណល់ ដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវសាធារណៈ ឬហូរចូលទៅក្នុងបណ្តាញលូ និងប្រឡាយ។

៩. អគារ ការិយាល័យ ឃ្លាំងផ្ទុកសម្ភារៈ កន្លែងស្នាក់នៅកម្មករ គ្រឿងចក្រ និងសកម្មភាពសាងសង់ត្រូវរៀបចំ និងដំណើរការ នៅខាងក្នុងជុំវិញការដ្ឋាន ឬនៅកន្លែងដែលមានសណ្តាប់ធ្នាប់៕

ប្រភព៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ស្វែងរក ម្រោងអភិវឌ្ឍន៍ធំនៅកម្ពុជា តាមរយៈ Harbor Property​ ឬអាចទាញយកកម្មវិធីទូរស័ព្ទដៃ ដោយសេរីនិងឥតគិតថ្លៃ!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288, +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

អត្ថបទដើម

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)