Harbor Property

· 05-28

មានដឹងអត់ការផ្ទេរមរតកដែលមិនមានបណ្តាំមរតក តើត្រូវបែងចែកទ្រព្យសម្បត្តិយ៉ាងដូចម្តេច?

#ការផ្ទេរមរតក# #អចលនទ្រព្យ# #លក់​ ឬ​ ជួលផ្ទះ#

4485

ជារួមការបែងចែកបណ្តាំមរតកដែលគ្មានបណ្តាំមរតកត្រូវចែកចេញជា៣លំដាប់៖

- ប្រសិនបើម្ចាស់មរតក ឬមរតកជនមានកូន មរតកនោះត្រូវបែងចែកទៅឲ្យកូន។ បើសិនកូនរបស់មរតកជនមួយណាបានស្លាប់ ដូច្នេះមរតកនោះត្រូវបានទៅលើកូនៗរបស់កូននោះ (ចៅរបស់មរតកជន) ដែលតាមផ្លូវច្បាប់ត្រូវបានហៅថា សន្តតិកម្មជំនួស។

- ករណីប្រសិនបើម្ចាស់មរតកមិនមានកូ​ន ដូច្នេះមរតកនោះត្រូវបានទៅលើឪពុកម្តាយ។ ហើយប្រសិនបើគ្មានទាំងកូន ឬឪពុកម្តាយទៀតនោះ ទ្រព្យមរតកនោះត្រូវបានបែងចែកទៅឲ្យបងប្អូនបង្កើត។

- ករណីនេះសំដៅទៅលើសហព័ទ្ធ (ប្តី ឬប្រពន្ធ) របស់ម្ចាស់មរតក ដែលត្រូវបានគេហៅថា សន្តតិជន “អចិន្រ្តៃយ៍” មានន័យថា សហព័ន្ធត្រូវតែមានចំណែកក្នុងការទទួលបានមរតកដែរ ទោះបីជាស្ថិតនៅក្នុងករណីណាក៏ដោយ។ 

ក្នុងករណី​សន្តតិជន​ជាកូន សហព័ទ្ធត្រូវ​ទទួល​បាន​ចំណែក​ស្មើគ្នា​ជាមួយ​នឹង​កូននីមួយៗ។ 

ក្នុងករណី​មតកជន​គ្មានកូន ហើយ​មរតក​ត្រូវ​ផ្ទេរ​ទៅ​សន្តតិជន​ជា​ឪពុកម្តាយ ទ្រព្យសម្បត្តិ​ត្រូវ​ចែក​ជា​បី​ចំណែក​ស្មើគ្នា ដោយ​១ចំណែកបាន​ទៅ​ឪពុក ១ចំណែក​បានទៅម្តាយ និង​ចំណែក​ទី៣​បាន​ទៅ​សហព័ទ្ធ។ 

ប្រសិនបើ​មានតែ​ឪពុក ឬមានតែម្តាយ​នៅរស់ សហព័ទ្ធ​ត្រូវបាន​ទ្រព្យ​ពាក់កណ្តាល ហើយ​ពាក់កណ្តាល​ទៀត​បានទៅ​ឪពុក ឬម្តាយ ដែល​នៅរស់នោះ។

ក្នុងករណី​មតកជន​គ្មាន​កូន គ្មាន​ឪពុកម្តាយ​នៅរស់ ហើយ​មរតក​ត្រូវ​ធ្លាក់​ទៅ​បងប្អូនបង្កើត ទ្រព្យសម្បត្តិ​ពាក់កណ្តាល​ត្រូវ​បាន​ទៅ​សហព័ទ្ធ ហើយ​នៅសល់​ពាក់កណ្តាល​ទៀត​ត្រូវយក​ទៅ​ចែក​ជា​ចំណែក​ស្មើៗ​គ្នា​ឲ្យ​ទៅ​បងប្អូន​បង្កើត​នោះ៕

អានអត្ថបទបន្ថែមយល់ដឹងអំពីការគ្រប់គ្រងបែងចែកទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធ

លោកអ្នកអាចស្វែងរកដីសម្រាប់លក់ តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ!

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)