TNAOT News
· 10-17
រកឃើញជនជាប់ចោទថ្មីចំនួន៣ នាក់ជាតារាល្បីៗពាក់ព័ន្ធករណីឆបោករបស់ក្រុមហ៊ុន The Icon Group
#Sam Yuranunt# #The Icon Group# #កម្សាន្ត# #តារាអន្តរជាតិ# #DEVELOPING NEWS#
3990
ករណីឆបោកដ៏ធំរបស់ក្រុមហ៊ុន The Icon Group កំពុងក្លាយជាប្រធានបទដ៏ក្តៅគកុកមួយនៅក្នុងប្រទេសថៃ ហើយអាជ្ញាធរមានសមត្ថិកិច្ចក៏កំពុងវែកមុខ និងស្រាវជ្រាវរកជនជាប់ចោទ ខណៈមានជនរងគ្រោះរហូតដល់ទៅជាង ១០០០ នាក់ ជាពិសេសនោះគឺគេសង្ស័យថាមានមេក្លោងសុទ្ធតែជាតារាល្បីៗប្រចាំប្រទេសថែមទៀតផង។
មកដល់ពេលនេះមានជនជាប់ចោទចំនួន ១៨ នាក់ដែលប៉ូលិសថៃបានឃាត់ខ្លួនទៅសួរចម្លើយនៅទីស្នាក់ការស៊ើបអង្កេតកណ្ដាលកាលពីយប់មិញនេះ ដោយត្រូវស្នាក់នៅបន្ទប់ឃុំឃាំងដើម្បីរង់ចាំការសាកសួរចម្លើយ។ ហើយសមត្ថកិច្ចនឹងបញ្ជូនខ្លួនជនជាប់ចោទទាំង ១៨ រូបនេះឡើងតុលាការនៅថ្ងៃទី១៨ ខែតុលា ស្អែកនេះដើម្បីអនុម័តទោសចំពោះមុខចៅក្រម។
ដោយឡែកក្នុងករណីឆបោកទ្រង់ទ្រាយធំនេះ ត្រូវបានដឹងថាមានមនុស្សចំនួន ១៨ នាក់ទៀត ដែលជាអ្នកពាក់ព័ន្ធសំខាន់ៗជាមួយនឹងករណីនេះ ដោយក្នុងនោះមានតារាប្រុសស្រីចំនួន៣នាក់ ត្រូវបានមហាជនចាប់អារម្មណ៍តាមដានខ្លាំងជាងគេ ដោយក្នុងនោះមានលោក Kan Kantathavorn ដែលជាពិធីករល្បីល្បាញមួយរូប, តារាស្រី Min Pechaya ព្រមទាំងតារាប្រុសជើងចាស់ Sam Yuranunt ផងដែរ។
តារាប្រុសស្រីទាំង៣ នេះត្រូវបានគេសង្ស័យថាមានមុខតំណែងធំៗនៅក្នុងក្រុមហ៊ុននេះ ព្រោះកន្លងមកពួកគេហាក់មានសកម្មភាពច្រើនណាស់ទាក់ទងនឹងដំណើរការរបស់ក្រុមហ៊ុន។ ផ្ទុយទៅវិញខណៈរឿងកំពុងកើតឡើងអ្នកទាំង៣នេះក៏បានចេញមុខមកបកស្រាយថាខ្លួនគ្រាន់តែជាអ្នកតំណាងផលិតផលប៉ុណ្ណោះ មិនមានសិទ្ធិអ្វីធំដុំនៅក្នុងក្រុមហ៊ុនឡើយ ប៉ុន្តែក្រោយពីស៊ើបអង្កេតតុលាការក៏បានចេញដីកាឃាត់ខ្លួនពួកគេទាំង៣ នាក់ដើម្បីស្រាវជ្រាវ និងបន្តចាត់ការតាមនិតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហាសេដ្ឋីអចលនទ្រព្យវៀតណាមត្រូវបានកាត់ទោសប្រហារជីវិតក្នុងសំណុំរឿងឆបោកប្រាក់រាប់ពាន់លានដុល្លារ
តោះ! លេងហ្គេមទស្សន៍ទាយអនាគតរបស់អ្នកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ
តារាសម្ដែងហុងកុង ជើងចាស់ លោក Sun Xing តស៊ូព្យាយាម រកដំណោះស្រាយ ក្រោយការចាប់ខ្លួន ប្រើប្រាស់គ្រឿងញៀន
តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival
យោបល់ទាំងអស់ (0)