TNAOT News
· 10-07
មកដឹងពីអាថ៌កំបាំង និងលក្ខណៈពិសេស នឹកស្មានមិនដល់នៃសំណង់អច្ឆរិយរបស់ខ្មែរ “ប្រាសាទអង្គរវត្ត”
#ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ប្រាសាទអង្គរវត្ត# #DEVELOPING NEWS#
5663
នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃប្រាសាទអង្គរវត្ត អមជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «អស្ចារ្យមែន! លក្ខណៈពិសេសប្រាសាទអង្គរវត្ត គឺមាន ៣ពណ៌ គឺពណ៌មាសនៅពេលព្រឹក ពណ៌ប្រាក់នៅពេលថ្ងៃ និងពណ៌សំរឹទ្ធនៅពេលរសៀល»។ ទាំងនេះគឺជាអាថ៌កំបាំង និងជាចំណុចពិសេសរបស់ប្រាង្គប្រាសាទអង្គរវត្ត ដែលកូនខ្មែរជំនាន់ក្រោយមួយចំនួនមិនសូវបានដឹង។
ប្រាសាទអង្គរវត្តគឺជាប្រាសាទព្រហ្មញ្ញសាសនា និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក ដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ជាសម្បត្តិវប្បធម៌រូបីនៃមនុស្សជាតិ។ ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ។
បើយោងតាមការស្រាវជ្រាវពីសំណាក់ក្រុមស្រាវជ្រាវ Lidar នៃសកលវិទ្យាល័យអូស្ត្រាលី បានបង្ហាញថា ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រមាណជាង៣០ ម៉ឺននាក់ និងដំរីជាង ៦ពាន់ក្បាល និងប្រើប្រាស់ថ្មសរុបប្រមាណជាង១០លានតោន នៅក្នុងទំហំខ្នាត និងភាពស៊ីមេទ្រីឡើងដល់កំពូល ដែលត្រូវបានគេជឿថាជាប្រាសាទសាសនាដ៏ធំបំផុតរបស់ពិភពលោក។
ក្រៅពីនេះក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញថា ប្រាសាទអង្គរវត្ត បានបង្កប់នូវអាថ៌កំបាំង និងលក្ខណៈពិសេស នឹកស្មានមិនដល់ជាច្រើនរួមមាន៖ ១. ប្រាសាទដែលបង្រួមឧបទ្វីបទាំងអស់បញ្ជូលគ្នា។ ២. រៀងរាល់ថ្ងៃទី២១-២២ ខែមីនា និងថ្ងៃទី២២-២៣ ខែកញ្ញា គឺនឹងមានព្រះអាទិត្យរះ និងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេលយប់ និងថ្ងៃស្មើគ្នា ដែលមានភាសាបច្ចេកទេសហៅថាសមរាត្រី។ ៣. គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យហ្វូងតារា ត្រាគោ (Draco) កញ្ជុំសកលដែលមានចំងាយប្រមាណជា ២លានឆ្នាំពន្លឺ។
៤. ប្រាសាទអង្គរវត្តមានរាងឆ្លុះអ័ក្ស ៣ ជាន់ជាប់ៗគ្នា បើធៀបនឹងផ្ទៃទឹកបារាយ។ អ័ក្សទាំង៣ ប្រៀបដូចជា រាងផ្កាយរណបដែលសំយោគយកថាមពលព្រះអាទិត្យដែលបានបាញ់បង្ហោះនៅពេលបច្ចុប្បន្ន។៥. គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើគូទឹកដែលព័ទ្ធជុំវិញប្រាសាទទាំងស្រុង។៦. គ្រប់ប៉មនៃអង្គរវត្តជាចំនុចដែលបង្កើតរាងជាសត្វអណ្ដើកដែលទាក់ទងនិងរឿងកូរសមុទ្រទឹកដោះ ឬកូរសមុទ្រចក្រវាឡ។ ៧. អង្គរវត្តមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និងរសៀល។ ៨. អង្គរវត្តមានរូបភាពលាក់បង្កប់ច្រើនជាង២០០ ផ្ទាំងដែលមិនអាចមើលឃើញដោយភ្នែកទទេបានត្រូវជំនួយដោយបច្ចេកវិទ្យា Scan Effect។ ៩. អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា ប្រាសាទអង្គរវត្ត មានតម្លៃទាំងផ្នែកបញ្ញា ផ្នែកស្ថាបត្យកម្មនិងសម្បត្តិវប្បធម៌។ និងចុងក្រោយអង្គរវត្តជាស្ថាបត្យកម្មបានទទួលការគណនា និងធ្វើឡើងយ៉ាងសុក្រឹត្យបំផុតនៅលើពិភពលោក ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សំណង់ប្រាសាទអង្គវត្តនៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំង និងបង្កប់ដោយសំណួរជាច្រើនសម្រាប់ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)