Lookingtoday
· 09-10
នៅពេលដែលមាន អាការៈនឿយហត់ តើអ្នកគួរទទួលទាន បែបណា ដើម្បីទ្រទ្រង់សុខភាព
#សុខភាព# #គ្រាប់ល្ពៅ# #របបអាហារ#
197
ប្រសិនបើមានអារម្មណ៍នឿយហត់ ស្រពាប់ស្រពោនធ្លាក់ទឹកចិត្ត ស្ទើរប្រចាំថ្ងៃនោះ បញ្ជាក់បានថា ខួរក្បាល របស់អ្នកបញ្ចេញ អ័រម៉ូនស្រ្តេសច្រើនពេក ។ ដូច្នេះបើមានបញ្ហាបែបនេះ សូមប្រញាប់ជួយខួរក្បាល ឲ្យមានតុល្យភាពឡើងវិញ ដោយអាហារដូចតទៅនេះ ៖
-អ្នកត្រូវទទួលទានទឹកក្រូច ច្របាច់ស្រស់ព្រមគ្នា នឹងអាហារពេលល្ងាច ។ ពេលនោះវីតាមីន C ដែលបានពីទឹកក្រូចច្របាច់ វានឹងធ្វើឲ្យរាងកាយបឺតស្រូប យកធាតុដែកបានច្រើន ដល់ទៅ ២ដង ។
-ទទួលទានគ្រាប់ល្ពៅ អាម៉ុន ស្វាយចន្ទី ឬទំពាំងបាយជូរក្រៀម ជាអាហារសម្រន់ វានឹងជួយភ្ញោចការបញ្ចេញ អ័រម៉ូនសេចក្តីសុខ ដែលមានឈ្មោះថា អេនដ្រូហ្វីនក្នុងខួរក្បាលយើងបាន ។
-កម្រិតអ័រម៉ូន មិនមានតុល្យភាព ជាភ្នាក់ងារមួយដែលអាចធ្វើឲ្យកើតស្រ្តេស ។ ដូច្នេះការទទួលទានអាហារ ដែលសម្បូរដោយប្រូតេអ៊ីន និងធ្វើឲ្យខួរក្បាល បញ្ចេញអ័រម៉ូន បានយ៉ាងទៀងទាត់ ប៉ុន្តែគួរតែទទួលទានផ្តោតលើប្រូតេអ៊ីន ដែលងាយរំលាយដូចជា សាច់ត្រី ស៊ុត តៅហ៊ូ សាច់មាន់សណ្តែក សម្បករឹងផ្សេងៗល្អ ជាងដើម្បីកុំឲ្យក្រពះ របស់អ្នកទទួលអម្រែកធ្ងន់ពេក ។
-បញ្ហាក្លិនមាត់កើតចេញ ពីមាត់របស់អ្នក
-អ្នកជំនាញបានអះអាងថា យ៉ាងហោចណាស់ ៩០ភាគរយ នៃអ្នកមានក្លិនមាត់មានប្រភពចេញពីមាត់ និងអាហារដែលចេញពីក្រពះ។ ការធ្វើអនាម័យធ្មេញជាមូលដ្ឋាន ដោយធ្វើការដុសធ្មេញ និងសំអាតធ្មេញដោយរួតខ្សែ នៅចន្លោះធ្មេញ គឺជាការចាំបាច់បំផុតនៅក្នុងប្រចាំថ្ងៃ ក៏ប៉ុន្តែកំណកដែលកកនៅចន្លោះធ្មេញ របស់អ្នកមិនមែនជាប្រភពសំខាន់ នៃការធ្វើឲ្យមានក្លិនមាត់នោះទេ។
-តាមការពិតវាមានប្រភពចេញ ពីផ្នែកខាងក្រោយ នៃអណ្តាតរបស់អ្នកហើយវាជាក្លិន សមាសធាតុស៊ុលផួ ដែលជាផលិតផលកើតឡើង មកពីមេរោគនៃកំទេចចំណីអាហារ ។
-បាក់តេរីទាំងនេះមានតួនាតទី នៅក្នុងការរំលាយអាហារ ហើយនៅពេលមាត់ របស់អ្នកពោរពេញទៅដោយទឹកមាត់ដែលសំបូរអុកស៊ីសែន ដោយពួកវាបំពេញការងារ ដោយមិនបង្កក្លិនអាក្រក់នោះទេ ។ អត្ថប្រយោជន៍ នៃផ្លែ អាវ៉ូការដូ, ផ្លែម្នាស់ និង ទឹកដោះគោ
អាវ៉ូកាដូ Avocado ជួយបំប៉នបេះដូង ផ្លែអាវ៉ូកាដូ ឬអ្នកខ្លះហៅថាផ្លែប៊័រ មានកំហាប់ខ្ពស់ណាស់ ហើយជាតិខ្លាញ់ក្នុងផ្លែវា ជាខ្លាញ់ប្រភេទល្អទាំងអស់ ពិសារហើយជួយកាត់បន្ថយ កូលេស្តេរ៉ូលបានរហ័សដូចចិត្ត បំបាត់បញ្ហាស្ទះសរសៃឈាម ។
បញ្ហានេះអ្នកជំនាញ ជម្ងឺបេះដូងនៅមណ្ឌល Wesley Medical Centre ប្រទេសអូស្ត្រាលីអះអាងថា ការពិសាទឹកអាវ៉ូកាដូ ១ថ្ងៃ ២ផ្លែជាប្រចាំអាចធ្វើឲ្យកូឡេស្តេរ៉ូលថយចុះច្រើនជាងការពិសារអាហារខ្លាញ់ទៅទៀត ។ ពិសារម្នាស់ ជួយប្រឆាំងរោគផ្តាសាយ
ម្នាស់ជាផ្លែឈើដែលមានគុណប្រយោជន៍អាហារច្រើនយ៉ាង។ ការពិសារជាប្រចាំអាចបង្ការជម្ងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់( ជួយបន្ថយសម្ពាធឈាមខ្ពស់) រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់បានល្អ បង្កើនភាពស្រូបយកអាហារ បំបាត់ការស្រេកទឹក ជួយឲ្យរាងកាយមានភាពត្រជាក់ជួយប្រឆាំងរោគផ្តាសាយ។
ប៉ុន្តែការសំខាន់ ដែលជួយឲ្យអ្នកពិសារម្នាស់ដោយគ្មានប្រតិកម្ម គឺនៅពេលចិតសំបកចេញ ហើយត្រូវហាន់ជាចំនិតៗ ហើយគួរយកម្នាស់ត្រាំ ក្នុងទឹកអំបិលប្រហែល ២ ទៅ ៣នាទីសិន ដើម្បីបំផ្លាញសារធាតុក្លៃខូខយដ៍និងអង់ស៊ីមប្រភេទខ្លះៗ ដែលធ្វើឲ្យអ្នកពិសារមានប្រតិកម្ម។ មានតែធ្វើឲ្យកាន់តែឆ្ងាញ់ថែមទៀត។ក្នុងផ្លែម្នាស់សម្បូរទៅដោយវីតាមីនA និង C កាល់ស្យូម ផូរស្វ័រ ប្រមេឡែន។ ពិសារទឹកដោះគោ ជួយឲ្យឆ្អឹងនិងសាច់ដុំ មាំមួន ការពិសារទឹកដោះគោ មិនត្រឹមតែធ្វើឲ្យឆ្អឹងមាំមួនទេ ថែមទាំងជួយដល់សាច់ដុំទៀតផង។
ការពិសោធន៍ពីមាំមួនរបស់ដៃ គេរកឃើញថាមនុស្សដែលមានវីតាមីន ដេ ក្នុងឈាមខ្ពស់មានសាច់ដុំ និងឆ្អឹងមាំមួនជាងមនុស្សដែលមានវីតាមីនដេ ក្នុងឈាមទាប ព្រោះពេលរាងកាយខ្វះវីតាមីនដេ នឹងធ្វើឲ្យសាច់ដុំទន់ខ្សោយ ។ វីតាមីនដេ ជួយឲ្យរាងកាយស្រូបកាល់ស្យូម ទៅប្រើបានកាន់តែប្រសើរ ហើយមានតួនាទីសំខាន់ចំពោះការផលិតអរម៉ូន ដែលជួយប៉ូវសាច់ដុំឲ្យមាំមួន ។ ដើម្បីសុខភាពល្អប្រសើរ ក្នុង១ថ្ងៃគួរបានទទួលវីតាមីនដេ យ៉ាងតិច ៤០០IU ស្មើនឹងការពិសារទឹកដោះគោ ឬទឹកដោះគោជូរ ១ថ្ងៃប្រហែល៣កែវ ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
គ្រាន់តែទទួលទានអាហារទាំង៤មុខនេះជាប្រចាំនឹងជួយឱ្យឆ្អឹងកាន់តែរឹងមាំទ្វេដង
របបអាហារ ដែលមានប្រយោជន៏ ជំនួយឈាម ក្នុងសរាពាង្គកាយមនុស្ស
អាហារ ៥ មុខដែលប្រឆាំងនឹងជំងឺវង្វេងបាត់ការចងចាំ និង ៣ មុខដែលអ្នកត្រូវជៀសវាង-v2
លូកទៅមិនខុសទេ! អាហារសម្រន់ ៥ ប្រភេទល្អខ្លាំងសម្រាប់មនុស្សស្រី ធ្វើឱ្យស្រស់ស្អាត ស្បែកភ្លឺថ្លាជាងមុន
យោបល់ទាំងអស់ (0)