Knongsrok

· 09-07

ចង់ចំណេញ ប្រយ័ត្នដាច់ចំណង! លោភលន់រឿង ៣ យ៉ាងនេះ អាចបំផ្លាញជីវិតអ្នកបាន

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ជីវិតសុខស្រួល#

105

ក្នុងជីវិតនេះ បើអ្នកចង់ជោគជ័យគឺត្រូវចេះខំប្រឹងប្រែងដោយខ្លួនឯង កុំដេកចាំសំណាង រឹតតែមិនត្រូវលោភលន់ ព្រោះភាពចង់បានចង់បានហួសហេតុពេក នឹងធ្វើអោយជីវិតអ្នកធ្លាក់ផុងទៅក្នុងភាពអបាយមុខ អាចបំផ្លាញជីវិតខ្លួនឯងដោយសារតែចិត្តលោភលន់នេះឯង។ ចង់បានត្រូវខំ ចង់បានត្រូវរក មិនមែនខ្លួនខ្ជិលច្រអូសតែចង់ក្លាយជាសេដ្ឋីនោះទេ។ ជាពិសេសរឿង៣យ៉ាងនេះ កុំចេះតែចង់បាន ប្រយ័ត្នវេទនាដោយមិនដឹងខ្លួន៖

១.កុំលោភលន់នឹងផលប្រយោជន៍៖ តាមពិតទៅអ្នកណាក៏ស្រលាញ់ប្រយោជន៍ដែរ តែបើអ្នកត្រេកត្រអាននឹងវាពេកក៏មិនកើតដែរ។ ធ្វើជាមនុស្សត្រូវចេះស្គាល់កាលៈទេសៈ និងចេះស្កប់ស្កល់ចំពោះអ្វីដែលខ្លួនមាន។ មិនត្រូវបំពានអ្នកដទៃដោយសារតែចង់បានលាភសក្ការៈបន្តិចបន្តួចនោះទេ នេះគេហៅថាមនុស្សឃើញតែប្រយោជន៍ មិនយល់ញាតិ។

២.កុំលោភលន់ចង់បានជីវិតសុខស្រួល៖ យើងត្រូវតែរៀនកុំលោភលន់ក្នុងជីវិត កុំខ្ជិលច្រអូសនឹងកិច្ចការងារដែលជាទំនួលខុសត្រូវរបស់ខ្លួន។ ទាន់មានកម្លាំង និងមានឱកាស ត្រូវតែខិតខំដេញតាមក្តីស្រមៃ កុំគិតតែពីចង់ស្រួលខុសរបៀប ព្រោះបើមនុស្សម្នាក់មិនចង់អភិវឌ្ឍន៍ខ្លួនឯងនោះទេ មួយជីវិតនេះនឹងនៅតែដដែល គ្មានថ្ងៃរីកចម្រើនដូចគេនោះទេ។

៣.កុំលោភលន់ទៅតាមចិត្តចង់៖ ការលោភលន់គឺជាសភាវគតិរបស់មនុស្ស ដូច្នេះហើយទើបមានមនុស្សជាច្រើនសម្លឹងមើលទៅលើមេឃ ហើយត្អូញត្អែរថា ពួកគេក្រីក្រ សំណាងមិនល្អ និងគ្មានអ្វីទាំងអស់។ ក្នុងជីវិតនេះ ការមិនលោភលន់ គឺជាសេចក្តីក្លាហាន។ ការធ្វើការដោយមិនលោភលន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជារឿងត្រឹមត្រូវ។ ការប្រព្រឹត្តដោយមិនលោភលន់នឹងសេចក្តីឥតប្រយោជន៍គឺជាការសម្រាកកាយដោយសន្តិវិធី ល្អសម្រាប់ផ្លូវចិត្ត និងដំណើរជីវិតមួយនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស