Knongsrok

· 08-09

កុំទុកចិត្តឱ្យសោះ មនុស្ស ៣ ប្រភេទនេះ រាប់អានមិនបានទេ ត្រូវនៅឱ្យឆ្ងាយពីពួកគេ

#មនុស្សលោភលន់# #ចំណេះដឹង# #អប់រំ និងការងារ#

719

ចាំទុក ជាមួយនឹងមនុស្ស ៣ ប្រភេទនេះ ទោះយ៉ាងណាក៏ដោយ ត្រូវតែនៅឱ្យឆ្ងាយពីពួកគេ កុំរាប់ កុំស្និទ្ធ កុំក្បែរ បើមិនដូច្នោះទេ អ្នកអាចនឹងរងគ្រោះ អន្តរាយដោយសារតែមនុស្សប្រភេទនេះ។

១. មនុស្សលោភលន់ ឆ្លៀតយកប្រយោជន៍ពីអ្នកដទៃ ៖ មនុស្សលោភលន់តែងតែស្វែងរកមធ្យោបាយដើម្បីទាញយកប្រយោជន៍ពីអ្នកដទៃ។ នៅក្នុងក្រសែភ្នែករបស់ពួកគេ មិត្តភាពមិនមានតម្លៃដូចផលប្រយោជន៍នោះឡើយ។ ប្រសិនបើអ្នកសេពគប់ជាមួយមនុស្សទាំងនេះ មិនយូរមិនឆាប់ អ្នកនឹងត្រូវគេក្បត់។ មនុស្សលោភលន់មិនដែលចេះស្កប់ស្កល់ទេ។ ពេលគេឃើញអ្នកមានរបស់ល្អ គេនឹងចង់យកវា នៅពេលដែលពួកគេទទួលបានផលប្រយោជន៍តិចតួច ភាពលោភលន់របស់ពួកគេនឹងកើនឡើង ធ្វើឱ្យពួកគេលែងមានអារម្មណ៍រីករាយក្នុងសេចក្ដីពិតនៃជីវិត។ ជាពិសេស មនុស្សលោភលន់ច្រើនតែវង្វេងស្មារតី។ ប្រសិនបើអ្នកឃើញមនុស្សទាំងនេះមានបំណងស្នាក់នៅផ្ទះរបស់អ្នកមួយយប់ សូមបដិសេធយ៉ាងម៉ឺងម៉ាត់ក្នុងការការពារគ្រួសារ និងខ្លួនអ្នក។

២. មនុស្សចូលចិត្តបង្កបញ្ហា តែមិនចេះដោះស្រាយ ៖ មនុស្សខ្លះជាអ្នកបង្កបញ្ហាដោយធម្មជាតិ តែងតែរករឿងនិយាយដើមពីជីវិតឯកជនរបស់អ្នកដទៃ ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាម។ ពួកគេអាចមានសតិមិនស្ថិតស្ថេរ បង្កបញ្ហាគ្រប់ទីកន្លែង និងទុកឱ្យអ្នកដទៃសម្អាតភាពរញ៉េរញ៉ៃ។ មនុស្សទាំងនេះមិនចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន មិនខ្វល់ពីអារម្មណ៍របស់អ្នកដទៃ ធ្វើសកម្មភាពមិនទទួលខុសត្រូវ និងអត្មានិយមបំផុត។ ពួកគេតែងតែបង្កបញ្ហាឱ្យអ្នកដទៃ ហើយដោះដៃយករួចខ្លួន។ ប្រសិនបើអ្នកឃើញនរណាម្នាក់បង្ហាញសញ្ញានៃអស្ថិរភាពផ្លូវចិត្ត ហើយមិនខ្វល់ពីអារម្មណ៍របស់អ្នកទេ យកល្អកុំឱ្យពួកគេស្នាក់នៅក្នុងផ្ទះរបស់អ្នក។ ធ្វើបែបនេះដើម្បីបញ្ចៀសរាល់បញ្ហាដែលមិនចាំបាច់។

៣. មនុស្សដែលចែកចាយថាមពលអវិជ្ជមាន ៖ បច្ចុប្បន្ននេះ ថាមពលវិជ្ជមាន និងសុទិដ្ឋិនិយមត្រូវបានវាយតម្លៃកាន់តែខ្លាំងឡើង។ ការចែកចាយថាមពលនេះអាចជួយយើងរក្សាអាកប្បកិរិយាវិជ្ជមាន នៅពេលប្រឈមមុខនឹងការលំបាកក្នុងជីវិត និងបញ្ហាដូចជាអាហារ សម្លៀកបំពាក់ និងលុយកាក់។ វត្តមានរបស់មនុស្សដែលមានសុទិដ្ឋិនិយមអាចជួយយើងបង្កើតឆន្ទៈដ៏រឹងមាំមួយដើម្បីឈានទៅមុខបន្ត។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកត្រូវបានហ៊ុំព័ទ្ធដោយមនុស្សដែលនាំតែថាមពលអវិជ្ជមាន នោះជីវិតរបស់អ្នកអាចកាន់តែងងឹត អាប់ពន្លឺ។ មនុស្សទាំងនេះច្រើនតែមិនអបអរភាពជោគជ័យរបស់អ្នកដទៃ ហើយតែងតែរិះគន់ដោយធ្វើឱ្យទឹកចិត្តរបស់អ្នកជុំវិញខ្លួនធ្លាក់ចុះ។ ប្រសិនបើមនុស្សអវិជ្ជមានមកផ្ទះរបស់អ្នក យកល្អកុំឱ្យពួកគេស្នាក់នៅឱ្យសោះ។ ដើម្បីការពារឆន្ទៈរបស់អ្នកក្នុងការខិតខំ និងស្មារតីរបស់អ្នក ចៀសវាងការអនុញ្ញាតឱ្យពួកគេបំផ្លាញថាមពលវិជ្ជមានរបស់អ្នក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស