TNAOT News
· 2024-09-05
តារាសម្ដែងស្រីជើងចាស់ Anne Thongprasom ស្រក់ទឹកភ្នែក ក្រោយឈ្នះក្ដីបាត់គ្រឿងពេជ្រតម្លៃជាង ២០លានបាត
#កម្សាន្ត# #តារាអន្តរជាតិ# #Anne Thongprasom# #DEVELOPING NEWS#
2943
តារាសម្ដែងស្រីជើងចាស់ Anne Thongprasom រំភើបចិត្តស្ទើរស្រក់ទឹកភ្នែក ក្រោយនាងបានឈ្នះរឿងក្ដីដែលបានសើបអង្គេតអស់រយៈពេលជាង ២ឆ្នាំ ដោយតារាស្រីរូបនេះបានបាត់គ្រឿងពេជ្រមានតម្លៃជាង ២០លានបាត ស្មើរនឹង ជាង៥០មុឺនដុល្លារ ដោយអ្នកស្និតស្នាលនាងជាង ១០ឆ្នាំបានលួចយកទៅលក់ និងបញ្ចាំ ដំបូងឡើយនាងគិតថាជាមនុស្សស្និតស្នាលមិនចង់មានរឿងក្ដីប្ដឹងផ្ដល់នោះទេ សុំឲ្យតែយករបស់នោះឲ្យនាងវិញ តែបុគ្គលនោះមិនព្រម រហូតនាងដាច់ចិត្តដាក់ពាក្យប្ដឹងដើររឿងក្ដីនេះអស់រយៈពេលជាង ២ឆ្នាំទើបតុលាការសម្រេចឲ្យនាងឈ្នះក្ដីនេះ ហើយបុគ្គលនោះត្រូវតែយករបស់ដែលបានលួចទៅមកប្រគល់ឲ្យនាងវិញទាំងអស់។

្នកន្លងមកតារាស្រីរូបនេះបានព្យាយាមគ្រប់សព្វបែបយ៉ាងដើម្បីប្រមូលរបស់នោះមកវិញសួរនៅតាមហាងបញ្ចាំផ្សេងៗប្រមូលបានមួយចំនួនហើយ តែនៅមិនឃើញខ្សែករដែលមានតម្លៃថ្លៃនោះ ដោយរឿងរ៉ាវមួយនេះតែងតែដកជាប់ក្នុងចិត្តនាងជារឿយៗ រយៈពេលជាង ២ឆ្នាំមកហើយ ដែលនាងមិនអាចទប់អារម្មណ៍បាន និងពិតជាឈឺចាប់ណាស់ពេលរំលឹកដល់រឿងនេះម្ដងៗ ព្រមទាំងមានវិប្បដិសារីជាខ្លាំងដែលទុកចិត្តលើមនុស្សខុស ថែមទាំងសោកស្ដាយនូវរបស់មានតម្លៃរបស់ខ្លួនបានបាត់ទៅជាញើសឈាមនៃការខិតខំរបស់នាង។

គួរបញ្ជាក់ផលដែរថា រឿងរ៉ាវមួយនេះជាប្រធានបទក្ដៅគគុកដែលមហាជន និងអ្នកគាំទ្រនាងជាងច្រើនទន្ទឹងរងចាំពន្លឺនៃយុត្តិធម៌ ព្រមទាំងមានហ្វេនៗជាច្រើនសំណូមពរចង់ឲ្យផលិតរឿងរ៉ាវនេះជាសាច់រឿងភាគថែមទៀតផងដែរ៕ សម្រួលដោយ៖ Sun Darasy



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ភ្លើងឆេះភូមិលើទឹកនៅរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី បំផ្លាញផ្ទះកើនឡើងជាង ១,០០០ ខ្នង និងមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ
អ្នកគប់រថយន្ត Avatar ខាងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនបានម្នាក់ទៀតហើយ
កម្ពុជា ចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត IPU លើកទី១៥២ នៅប្រទេសតួកគីយ៉េ
2025 Media Event for Lancang-Mekong Countries Held in Nanning

យោបល់ទាំងអស់ (0)