Harbor Property
· 2024-09-05
មកដឹងអំពីអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លីនៅកម្ពុជា
#សង្គម# #អចលនទ្រព្យ# #បញ្ជីដីធ្លី#
2044

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានបេសកកម្មបន្តចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋដែលត្រូវបានជម្រុញដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ហើយនឹងចុះបញ្ជីជូនប្រជាពលរដ្ឋឲ្យចប់សព្វគ្រប់នៅក្នុងអាណត្តិទី៧នេះដូចគ្នា។
ចុះទាក់ទងការចុះបញ្ជីដីធ្លីនេះ វាមានអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាលទាំងមូលនៅកម្ពុជា?
យោងតាម ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានផ្តល់ចម្លើយដូច្នេះថា៖
១. ការចុះបញ្ជីនិងវាស់វែងដីធ្លីគឺពិតជាសំខាន់ ដើម្បីផ្ដល់កម្មសិទ្ធិជូនប្រជាជនដែលមិនទាន់មានបណ្ណកម្មសិទ្ធិលើដីធ្លីរបស់ខ្លួន
២. ការចុះបញ្ជីនិងវាស់វែងដីធ្លី មានសមត្ថភាពបញ្ចប់វិវាទ ឬទំនាស់ដីធ្លីរវាងប្រជាជន និងប្រជាជន ពីព្រោះថាការចុះបញ្ជីនឹងទទួលបានបណ្ណកម្មសិទិ្ធដីធ្លី ដែលវាបានបញ្ជាក់ថា ដីនោះ គឺជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ ហើយនៅពេលចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិហើយនោះ គឹមិនអាចតវ៉ា ឬមានវិវាទនឹងគ្នាបានទៀតឡើយ
៣. ការចុះបញ្ជីដីធ្លី ក៏អាចកំណត់ថា ដីណាជាប្រភេទដីកសិកម្ម ហើយដីណាជាប្រភេទដីសម្រាប់លំនៅឋាននិងឧស្សាហកម្មដែរ។
ក៏មានករណីជាក់ស្តែងផងដែរទាក់ទងនឹងការវិវាទដីធ្លីនេះដូចជា សាលារៀន និងដីវត្ត ដែលកន្លងមកនៅមានបញ្ហាមិនដាច់ស្រេច ព្រោះថាសាលារៀនខ្លះមានទីតាំងនៅក្នុងវត្ត ដូច្នេះមិនអាចវែកញែកឱ្យដាច់ថា ជាដីរបស់វត្ត ឬដីរបស់សាលារៀន។
គួរជម្រាបផងដែរថា សម្រាប់ការចុះបញ្ជីដីធ្លីនេះដែរ ក្រសួងនឹងជំរុញឱ្យបញ្ចប់ទាំង៧លានក្បាលដីនៅត្រឹមឆ្នាំ ២០៣០ខាងមុខនេះ។ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីដែលសេសសល់កន្លងមក បានចំនួន ១៣ ៣២៩ ករណី លើ ១៥ ៦៤២ករណី ស្មើនឹង ៨៥,២១ភាគរយ៕

ប្រភព៖ ក្រសួងព័ត៌មាន
ស្វែងរកគម្រោងអភិវឌ្ឍន៍ និងដីសម្រាប់លក់ នៅប្រទេសកម្ពុជា តាមរយៈ Harbor Property!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
(Telegram)/ +855 16 252288
WeChat: HB066886633

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦
រាជរដ្ឋាភិបាលកម្ពុជា ប្រកាសលុបបំបាត់ទាំងស្រុង មជ្ឈមណ្ឌលឆបោកតាមបច្ចេកវិទ្យា ឱ្យអស់ត្រឹមខែមេសានេះ
បង្គោលអង់តែនសេវាទូរស័ព្ទ នៅថ្មក្រាល ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមកសាងហើយ
យោបល់ទាំងអស់ (0)