TNAOT News
· 08-31
ទីបំផុត កញ្ញា សុភក្រ្ត័ កុសុម៉ា បើកបង្ហាញមុខគូស្នេហ៍ជាផ្លូវការ ក្រោយមានទំនាក់ទំនងស្នេហាបែប Private អស់ជាច្រើនឆ្នាំ
#NEW NEWS# #កម្សាន្ត# #សុភក្រ្ត័ កុសុម៉ា# #តារាខ្មែរ#
4767
ជឿជាក់ថាមហាជន និងអ្នកគាំទ្រមិនតិចអ្នកនោះទេច្បាស់ជាមានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង ខណៈតារាស្រី កញ្ញា សុភក្រ្ត័ កុសុម៉ា បានបើកមុខគូស្នេហ៍ជាផ្លូវការ ក្រោយមានទំនាក់ទំនងស្នេហ៍បែប Private អស់ជាច្រើនឆ្នាំមិនដែលបង្ហាញ ឬនិយាយប្រាប់មហាជនឲ្យមានតំរុយចាប់បាននោះទេ ពោលគឺមានតែមិត្តស្និតស្នាលប៉ុណ្ណោះដែលដឹង មិនតែប៉ុណ្ណោះតារាស្រីសម្ដីចាក់ទឹកមិនលេចរូបនេះ តែងតែបង្ហោះក្នុងបណ្ដាញសង្គមបែបឯកាគ្មានស្នេហា ព្រមទាំងធ្វើបទសម្ភាសន៍ក្នុងកម្មវិធីផ្សេងៗ គឺនាងតែងតែបដិសេធថាមិនមានគូស្នេហ៍ ឬមានទំនាក់ទំនងស្នេហាអ្វីទាំងអស់ ត្រង់ចំនុចនេះហើយទើបធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំង។
តាមរយៈវីដេអូឃ្លីបដែល កញ្ញា សុភក្រ្ត័ កុសុម៉ា បង្ហោះក្នុងបណ្ដាញសង្គម ពីសកម្មភាពគូស្នេហ៍ Suprise សុំនាងរៀបការ យើងសង្គេតឃើញថាមានអ្នកចូលរួមសុទ្ធសឹងតែជាមិត្តស្និតស្នាលជំនិត ក៏ដូចជាក្រុមគ្រួសារមកចូលរួមអបអរសាទរ ម្នាក់ៗស្រក់ទឹកភ្នែកអួលដើមកររំភើបគ្រប់គ្នា ពេលបានឃើញនាងមានក្ដីសុខ និងរកបានមនុស្សដែលច្បាស់លាស់ត្រៀមកាន់ដៃគ្នាចូលរោងជ័យនាពេលឆាប់ៗខាងមុខនេះ។
ក្រោយពីបានឃើញបែបនេះហើយ មានអ្នកគាំទ្រជាច្រើនបានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលចូលទៅចែករំលែកព្រោងព្រាត រហូតដល់ឃ្លីបទទួលបានអ្នកទស្សនាយ៉ាងច្រើនមិនដល់ ១ថ្ងៃផងមានចុចចូលទស្សនាជាង ៧លានដង ថែមទាំងមានអ្នកចូលទៅខមិនអបអរសាទរនិងរង់ចាំដំណឹងរៀបការនាពេលឆាប់នេះផងដែរ៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បើលេចចេញសញ្ញាទាំង ៨ នេះចេញមក ត្រូវបញ្ឈប់គំនិតចង់រៀបការជាបន្ទាប់ កុំឱ្យស្ដាយក្រោយ
តាមការស្រាវជ្រាវ៖ បុគ្គលិកធនាគារ ភាគច្រើននៅ Single អាជីពឬកម្ររកបានគូស្នេហ៍ ដោយសារហេតុផលចាក់ដោតនេះ
មិនយូរមិនឆាប់គង់តែបែកគ្នា បើនៅសុខៗស្នេហារបស់អ្នកស្រាប់តែមានរឿងទាំង ៥ នេះកើតឡើង
ជ្រើសកាតមួយ ដើម្បីដឹងពីមូលហេតុដែលអ្នកនៅតែគ្មានស្នេហានឹងគេ
យោបល់ទាំងអស់ (0)