Lookingtoday
· 08-28
ការបរិភោគ ស្ពៃក្តោប គឺល្អចំពោះសុខ ភាពខួរក្បាល
#សុខភាព# #ស្ពៃក្តោប# #របបអាហារ#
478
ស្ពៃក្តោប គឺជាបន្លែដ៏មានប្រជាប្រិយមួយប្រភេទ សម្រាប់ប្រជាជនខ្មែរយើង ក្នុងការធ្វើជាម្ហូបទទួលទាន។
ក្រៅពីផ្តល់រសជាតិឆ្ងាញ់ហើយ វាក៏ត្រូវបានគេទៀតថា មានផលល្អច្រើន ចំពោះសុខភាព ប៉ុន្តែ មិនមានមនុស្សច្រើនឡើយ ដែលដឹងថា វាជាចំណីរបស់ខួរក្បាលដ៏អស្ចារ្យ។
វត្តមានរបស់វីតាមីន K និងសារធាតុ Anthocyanins ក្នុងស្ពៃក្តោប អាចផ្តល់នូវថាមពលកាន់តែខ្លាំង ដល់មុខងារផ្លូវចិត្ត និងផ្ចង់អារម្មណ៍របស់មនុស្ស។ សារធាតុទាំងនេះ ត្រូវបានរកឃើញដំបូងគេ នៅក្នុងស្ពៃក្តោបពណ៌ស្វាយ។
វីតាមីន K មានសារៈសំខាន់ ក្នុងការផលិតសារធាតុ Sphingolipid ដែលជាស្រោមសរសៃប្រសាទតែម្តង។ ដូច្នេះហើយ ការញ៉ាំវីតាមីន K ច្រើនអាចជួយពង្រឹង ដល់ការការពារសរសៃប្រសាទពីការខូចខាត ជាពិសេស ជំងឺភ្លេចភ្លាំងពេលចាស់ជរាតែម្តង។
ក្រៅពីនេះ សារធាតុ Anthocyanins ក្នុងស្ពៃក្តោប គឺជារបស់ដែលទើបតែរកឃើញថ្មី ប៉ុន្តែ ត្រូវបានគេចាត់ទុកថា ជាប្រភពនៃអង់ទីអុកស៊ីដង់ខ្លាំងក្លា ជាងវីតាមីន C ទៅទៀត។
យ៉ាងណាមិញ ស្ពៃក្តោបពណ៌ស្វាយ គឺ មានសារធាតុនេះច្រើន ជាងស្ពៃក្តោបធម្មតា។ បើសិនជាអ្នកចង់ពង្រឹង សមត្ថភាពប្រព័ន្ធសរសៃប្រសាទ កាត់បន្ថយការកើតជំងឺមហារីក និងបង្កើនមុខងារខួរក្បាលនោះ វាគួរតែដល់ពេលញ៉ាំស្បៃក្តោ ឲ្យបានច្រើនហើយ៕ ប្រែសម្រួល ៖ហង្ស សុបញ្ញា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
យោបល់ទាំងអស់ (0)