Harbor Property
· 08-27
ភាគខាងត្បូងនៃរាជធានីភ្នំពេញកំពុងបង្ហាញសក្តានុពលកាន់តែខ្លាំង
#គម្រោងហេដ្ឋារចនាសម្ព័ន្ធ# #មហាវិថី Xi Jinping# #សង្គម# #អចលនទ្រព្យ# #គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន#
3067
ភាគខាងត្បូងរាជធានីភ្នំពេញសព្វថ្ងៃត្រូវបានប្រែក្លាយខ្លួនជាតំបន់ដ៏លេចធ្លោមួយក្នុងក្រុងភ្នំពេញ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ពាណិជ្ជកម្ម លំនៅដ្ឋាន ត្រូវបានអភិវឌ្ឍន៍បន្តគ្នារដឹក ដោយដឹកមុខ ដោយគម្រោងព្រលានយន្តហោះថ្មីស្រឡាងមរតកតេជោ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ និងដំណើរការទាំងស្រុងនៅ ឆ្នាំ២០២៥។ ការអភិវឌ្ឍន៍ដ៏លឿនបែបនេះគឺស្របទៅតាមចង្ខុវិស័យ របស់រាជរដ្ឋាភិបាល ដែលមានបំណងប្រែក្លាយតំបន់ភាគខាងត្បូងជាទិសដៅដឹកជញ្ជូនដ៏សំខាន់មួយ។
ដោយសម្អាងជាមួយនឹងការអភិវឌ្ឍន៍ឥតឈប់ឈរបែបនេះ បានធ្វើឲ្យអ្នកវិនិយោគបានសម្លឹងរកឧកាស វិនិយោគឆ្ពោះទៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។ ខាងក្រោមជាគម្រោងវិនិយោគសក្តានុពល ដែលបានទាកទាញអ្នកវិនិយោគជាច្រើន៖
១. គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ
- អាកាសយានដ្ឋានអន្តរជាតិមរតកតេជោតាខ្មៅ ៖ គម្រោងព្រលានយន្តហោះមរតកតេជោ ដែលជាគម្រោងព្រលានយន្តហោះដ៏ធំមួយ គ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។ អាកាសយានដ្ឋាននេះមានគោលបំណងជំរុញទេសចរណ៍ និងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ ស្ថិតនៅចម្ងាយ៣០ទៅ៤០ គីឡូម៉ែត្រពីភាគខាងត្បូងនៃរាជធានីភ្នំពេញ គម្រោងនេះបានជំរុញឱ្យមានការអភិវឌ្ឍន៍ក្នុងតំបន់ជុំវិញ ដោយមានការស្ថាបនា និងស្តារផ្លូវថ្នល់ និងតំបន់ពាណិជ្ជកម្ម និងគម្រោងអចលនទ្រព្យជាច្រើនកំពុងតែត្រូវបានអ្នកវិនិយោគសម្លឹងមើល។ ក្រុមហ៊ុន Cambodia Airport Investment Co. (CAIC) ជាក្រុមហ៊ុននៅពីក្រោយការស្ថាបនាគម្រោងនេះដែលមានចំនួនទឹកប្រាក់វិនិយោគចំនួន ១.៥ ពាន់លានដុល្លារ។
- ខ្សែផ្លូវរថភ្លើងថ្មី ៖ ភ្ជាប់គ្នាជាមួយនឹងគម្រោងអាកាសយានដ្ឋានខាងលើ ក្រុមហ៊ុន Cambodia Airport Investment Co. (CAIC) បានត្រៀមដីបម្រុងនៅម្តុំផ្លូវ៦០ម៉ែត្រ ដើម្បីត្រៀមសាងសង់ផ្លូវដែកដែលនឹងត្រូវដឹកជញ្ជូនអ្នកធ្វើដំណើរចូលមកក្រុងភ្នំពេញចេញពីព្រលានយន្តហោះថ្មី។
- ផ្លូវក្រវ៉ាត់ក្រុងទី៣ ៖ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដ៏ធំមួយ ដែលបច្ចុប្បន្នកំពុងត្រូវបានសាងសង់ដោយឡោមព័ទ្ធរាជធានី ក្នុងប្រវែង៥៣គីឡូម៉ែត្រ។ ផ្លូវក្រវ៉ាត់ក្រុងនេះមានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងក្រុង និងធ្វើអោយប្រសើរឡើងនូវការតភ្ជាប់រវាងខេត្តមួយទៅខេត្តមួយ និងសម្រួលដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។ ដែលគម្រោង ហេដ្ឋារចនាសម្ព័ន្ធធំៗសំខាន់ៗមានដូចជា៖ គម្រោងសាងសង់ស្ពានអាកាសចំនួន៥ និងស្ពានចំនួន២ ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៦ ហើយឥឡូវនេះផ្នែកមួយនៃផ្លូវក្រវ៉ាត់ក្រុង (ផ្លូវជាតិលេខ ៤ - ផ្លូវជាតិលេខ ១) ដែលសព្វថ្ងៃ ត្រូវបានដាក់ឈ្មោះជាផ្លូវការថា មហាវិថី Xi Jinping ក៏ត្រូវបានបើកជាសាធារណៈរួចហើយផងដែរ។
- ស្ពានចាក់អង្រែក្រោម - ព្រែកប្រា ៖ គិតត្រឹមពេលនេះ គម្រោងស្ពាននេះសាងសង់បានជាង១០% ហើយ។ វាមានប្រវែងសរុប ១,៦៥០ម៉ែត្រ និងទទឹង ២៧ម៉ែត្រ ដែលអាចឲ្យរថយន្តធ្វើដំណើរបាន២គន្លងផ្លូវ មួយសម្រាប់រថយន្ត និងមួយគន្លងទៀតសម្រាប់ម៉ូតូ និង ១គន្លងទៀតសម្រាប់ថ្មើរជើង ហើយរយៈពេលសាងសង់គឺ៤២ខែ។
២. គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន
- ទីក្រុងរណប ING ៖ ជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំមួយ លាតសណ្ឋឹងតាមបណ្តោយផ្លូវ៦០ម៉ែត្រ ជាមួយផ្ទៃដីអភិវឌ្ឍន៍សរុបចំនួន២,៥៧២ ហិកតា។ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបដ៏ធំនេះ រួមមានគម្រោងលំនៅដ្ឋានចាប់ពីខុនដូ រហូតដល់អគារលំនៅដ្ឋានទំនើបៗ ក៏ដូចជាអគារពាណិជ្ជកម្មផងដែរ។ ក្រុមហ៊ុនចំនួនពីរក៏ទើបតែបានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍ គម្រោងលំនៅដ្ឋានបែបទំនើបរបស់ជប៉ុន នៅក្នុងទីក្រុងរណបដ៏ធំនេះ។
- R&F City ជាគម្រោងអភិវឌ្ឍន៍ខុនដូដ៏ធំមួយដែលស្ថិតនៅលើផ្លូវ៦០ម៉ែត្រ វាស្ថិតនៅជិតគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសស្ថិតនៅតំបន់សក្តានុពលនៃផ្លូវ៦០ម៉ែត្រ។ មានលំនៅដ្ឋានប្រភេទខុនដូ ចំនួន៥,០០០យូនីត ចាប់ពីបន្ទប់គេងមួយទៅបី ដែលបន្ទប់នីមួយៗបំពាក់ដោយគ្រឿងសង្ហារឹម និងបរិក្ខារទំនើបៗ។
:- Urban Village Phase 2 ៖ ដំណាក់កាលទី២ បញ្ចប់នៅឆ្នាំ២០២៣ មានទីតាំងអំណោយផល ដែលស្ថិតនៅទីប្រជុំជននៃតំបន់ផ្លូវ៦០ម៉ែត្រ។ គម្រោងនេះមានអគារចំនួន២ ដែលមាន៥១ជាន់ ជាមួយនឹងចំនួនយូនីតលំនៅដ្ឋានខុនដូចំនួន១៧០០ ដែលរាប់ចាប់ពីប្រភេទបន្ទប់ស្ទូឌីយ៉ូ ទៅដល់បន្ទប់គេង៣។ រស់នៅនៅក្នុងតំបន់ប្រជុំជន និងមានភាពសម្បូរបែប មានការលាយបញ្ចូលធម្មជាតិបៃតងផ្សារភ្ជាប់ការរស់នៅប្រចាំថ្ងៃ។
- បុរី ប៉េង ហួត ដឹស្តាដាយមិន ៖ ស្ថិតនៅលើផ្ទៃដីប្រហែល ៤០ ហិកតា ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបបុរី។ មានការផ្តល់ជូននូវប្រភេទផ្ទះតាមចំណូលចិត្តរបស់អតិថិជន ដែលមានដូចជា៖ ផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡា និងហាងលក់ទំនិញ ភោជនីយដ្ឋាន សួនច្បារ និងកន្លែងកំសាន្ត ក្លឹបហាត់ប្រាណ និងមានការផ្តល់ជូនជាច្រើនទៀតដ៏សំបូរបែបដល់លោកអ្នក។
- The Landmark 60M ៖ គម្រោងលំនៅដ្ឋាន និងអភិវឌ្ឍន៍ចម្រុះ ដែលសាងសង់លើផ្ទៃដីទំហំ១០០ហិកតា។ មានផ្តល់ជូនផ្ទះជាច្រើនប្រភេទ៖ រួមមានផ្ទះវីឡា ផ្ទះល្វែង និងផ្ទះអាជីវកម្ម។ វាជាគម្រោងអភិវឌ្ឍន៍ដោយក្រុមហ៊ុនធំគឺ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនធំមួយនៅក្នុងប្រទេស ដែលមានដើមទុនវិនិយោគរាប់ពាន់លានដុល្លារ។
៣. គម្រោងពាណិជ្ជកម្ម និងផ្សារទំនើប
- ផ្សារទំនើបអ៊ីអន៣៖ ផ្សារទំនើបអុីអ៊ន៣ ជាផ្សារទំនើបវិនិយោគដោយក្រុមហ៊ុនជប៉ុន បានបើកដំណើរការនៅក្នុងឆ្នាំ ២០២៣។ ជាផ្សារទំនើបដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវម៉ាកល្បីៗលំដាប់អន្តរជាតិ និងក្នុងស្រុក រោងកុន ភោជនីយដ្ឋាន និងជម្រើសកម្សាន្តជាច្រើន។
- ផ្សារទំនើប 60M ៖ គម្រោងផ្សារទំនើបដែលចាប់ផ្តើមសាងសង់ ដែលមានទីតាំងនៅលើផ្ទៃដីទំហំ ៣ហិកតា គ្រោងនឹងក្លាយទៅជាកន្លែងលក់ទំនិញដ៏សំខាន់មួយទៀតនៅផ្លូវ៦០ម៉ែត្រ។ នឹងត្រូវក្លាយជាជម្រើសមួយក្នុងការដើរផ្សារទិញទំនិញ និងកំសាន្ត ដែលជាផ្នែកមួយនៃភាពសំបូរបែបសម្រាប់ អ្នករស់នៅ និងធ្វើការនៅជិតតំបន់នោះ។
- ផ្សារទំនើប ជីប ម៉ុង 271 Mega Mall ៖ ជាផ្នែកនៃការអភិវឌ្ឍន៍គម្រោងចម្រុះ Landmark 60M ផ្សារទំនើបនេះមានគោលបំណងផ្តល់ជូននូវបទពិសោធន៍ទិញទំនិញដ៏ទូលំទូលាយជាមួយនឹងជម្រើសនៃការលក់រាយ ការទទួលទានអាហារ និងការកម្សាន្តបែបស្តង់ដារអន្តរជាតិ។
- Urban Village Mall៖ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះ Urban Village ដំណាក់កាលទី ២។ ផ្សារទំនើបនេះបំពេញតម្រូវការដល់អ្នករស់នៅក្នុងគម្រោង ក៏ដូចជាប្រជាជនក្នុងតំបន់ មានផ្តល់ជាហាងទំនិញ លក់រាយ ភោជនីយដ្ឋាន និងសេវាកម្មជាច្រើនដើម្បីបំពេញតម្រូវការដល់លោកអ្នក៕
ស្វែងរកគម្រោងអភិវឌ្ឍន៍ និងដីសម្រាប់លក់ នៅប្រទេសកម្ពុជា តាមរយៈ Harbor Property!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: +855 99 252288, +855 66 252288
(Telegram)/ +855 16 252288
WeChat: HB066886633
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)