TNAOT News

· 08-26

ពិតជាគម្រូមែន! ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សេរីមន្ត បរិច្ចាគថវិកា២០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

#ខេមរៈ សិរីមន្ត# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ# #ព្រាប សុវត្ថិ#

6339

សិល្បៈករពីរូបនៅក្នុងផលិតកម្ម ឡេង ណាវ៉ាត្រា ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សេរីមន្ត បានបរិច្ចាគថវិកា២០០លានរៀល ស្មើរនឹង ៥មុឺនដុល្លា ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន​បង្កេីតនូវ​មូល​និធិនេះឡើង ដើម្បីផ្ដល់ឱកាសអោយ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់មជ្ឈដ្ឋាន​ក្នង​និង​ ក្រៅ​ប្រទេសបានចូលរួមចំណែកផ្ទាល់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​បុព្វហេតុ​រួមគ្នាកសាងជាតិ​មាតុភូមិ​​របស់យេីង​។

ក្នុងនោះ ឧកញ៉ា ខេមរៈ សេរីមន្ត បានបង្ហាញអារម្មណ៍បែបនេះថា៖ «ដើម្បីការពារទឹកដីរបស់យើង ខ្ញុំបាទឧកញ៉ាខេមរៈសិរីមន្ត នឹងភរិយាក្នុងនាមប្រជាពលរដ្ឋមួយរូបសូមគាំទ្រនិងបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន «២០០ លានរៀល»ដើម្បីបង្ហាញពីស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលដែលមាន«សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែត»ជានាយករដ្ឋមន្ត្រីក្នុងការអភិវឌ្ឍន៍គេហដ្ឋារចនាសម្ព័ន្ធតាមតំបន់ព្រំដែនដែលនឹងរឹតតែបន្ថែមភាពកក់ក្តៅជូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត ដោយក្តីគោរព។

ឧកញ៉ា ខេមរៈ សេរីមន្ត ក៏បានបន្ត សូមអំពាវនាវពុកម៉ែបងប្អូនចូលរួមឱ្យបានគ្រប់គ្នា ១០០០រៀល ២០០០រៀលក្ដី គឺបង្ហាញពីទឹកចិត្តបេះដូង និងឆន្ទៈ នៃការស្រឡាញ់និងការពារទឹកដីរបស់យើង ពិតប្រាកដទាំងអស់គ្នាផងដែរ៕ សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)