TNAOT News
· 2024-08-22
អ្នកគាំទ្រអន្ទះសាររង់ចាំមើល តារាចម្រៀងឯករាជ្យ អ្នកនាង ទេព បូព្រឹក្ស ចេញបទចម្រៀងថ្មី
#NEW NEWS# #ទេព បូព្រឹក្ស# #កម្សាន្ត# #តារាខ្មែរ#
5845

នាពេលថ្មីៗនេះ តារាចម្រៀងឯករាជ្យ អ្នកនាង ទេព បូព្រឹក្ស បានធ្វើឲ្យបណ្ដាអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាថ្មីម្ដងទៀត ខណៈតារាស្រីរូបនេះបានបង្ហោះនូវរូបភាពក្នុងបណ្ដាញសង្គម ពីស្ទាយតុបតែងខ្លួនបែបថ្មីប្លែកៗ និងបង្ហើបពីកម្មវិធី MEET & GREET ទៅកាន់ហ្វេនៗធ្វើឲ្យគ្រប់គ្នាអន្ទះសារចង់ដឹងចង់ឃើញ តើតារាស្រីរូបនេះនឹងមានអ្វីដែលថ្មីជាចំណីចក្ខុទៅកាន់មហាជនបន្ថែមទៀត។
នេះបើយោងតាមការបញ្ជាក់ក្នុងផេកផ្លូវរបស់តារាស្រីរូបនេះបានបង្ហើបប្រាប់អ្នកគាំទ្របែបនេះថា៖ « DRAMA QUEEN COMING SOON TBP FAN MEET & GREET ជាមួយ Album បទ មនោសញ្ចេតនា ជាកាដូរសម្រាប់ហ្វេន»។
គួរបញ្ជាក់ផងដែរថា អ្នកនាង ទេព បូព្រឹក្ស និងលោក G-Devith កំពុងតែទទួលបានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់មហាជនជាពិសេសយុវវ័យ ដោយគូស្នេហ៍មួយគូរនេះតែងតែ ចំណាយថវិកាផ្ទាល់ខ្លួនផលិតបទចម្រៀងថ្មីៗដ៏អស្ចារ្យ មានរួមបញ្ជូលជាមួយសិល្ប:វប្បធម៌ខ្មែរជាច្រើនប្រភេទ គួបផ្សំជាមួយភាពច្នៃប្រឌិតក្នុងការតុបតែងឈុតសំលៀកបំពាក់ និងសកម្មភាពក្នុង MV ទៀតនោះ ទើបធ្វើឲ្យគ្រប់គ្នាស្ងប់ស្ងែងទៅលើកការតាំងចិត្តរបស់តារាចម្រៀងវ័យក្មេងរូបនេះផងដែរ៕ សម្រួលដោយ៖ Sun Darasy


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Ah Nang Uv Teaser new song
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
ស្រាបៀរ TIGER នាំមកសង្ក្រាន្តក្លាហានដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍អបអរពិធីបុណ្យចូលឆ្នាំខ្មែរធំៗ ក្នុងរាជធានីភ្នំពេញ
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ

យោបល់ទាំងអស់ (0)