TA X2
· 03-10
ផ្កាថ្មប៉ប្រះទឹក Great Barrier របស់អូស្ត្រាលី រងការប្រែពណ៌យ៉ាងធ្ងន់ធ្ងរទ្រង់ទ្រាយធំគួរឲ្យព្រួយបារម្ភ
#Great Barrier# #ព័ត៌មាន# #AUSTRALIA-REEF# #ព័ត៍មានអន្តរជាតិ#
6208
ទីភ្នាក់ងាររដ្ឋាភិបាល និយាយនៅថ្ងៃសុក្រនេះថា ផ្កាថ្មប៉ប្រះទឹក Great Barrier របស់អូស្រ្តាលី បានទទួលរងការប្រែពណ៌យ៉ាងធ្ងន់ធ្ងរទ្រង់ទ្រាយធំគួរឲ្យខកចិត្តជាទីពន់ពេក ដោយសារតែកម្តៅកើតឡើងក្នុងរដូវក្តៅនៅលើទីតាំងជីវចម្រុះមួយនេះ ។
ក្រុមអាជ្ញាធរឧទ្យានសមុទ្រផ្កាថ្មប៉ប្រះទឹក Great Barrier (GBRMPA) គឺជាទីភ្នាក់ងារមានភារកិច្ចត្រួតពិនិត្យសុខភាពផ្កាថ្មប៉ប្រះទឹក បញ្ជាក់ថា ព្រឹត្តការណ៍ប្រែពណ៌ផ្កាថ្មទ្រង់ទ្រាយធំ កើតមាននៅទូទាំងផ្កាថ្មប៉ប្រះទឹក ។
អ្នកស្រី AUSTRALIA-REEF គឺជាមន្រ្តីស្រាវជ្រាវសំខាន់មួយរូបនៅសាកលវិទ្យាល័យ TropWATER James Cook បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ដំណឹងបែបនេះ គួរឲ្យខកចិត្តខ្លាំងណាស់ ។ ខ្ញុំស្រក់ទឹកភ្នែកក្រោមបាតសមុទ្រ ពេលមើលឃើញផ្កាថ្មប្រែពណ៌បែបនេះ ប៉ុន្តែខ្ញុំគិតថា វាពិតជាសំខាន់ខ្លាំងណាស់កាលដែលពួកយើងមិនត្រូវអស់សង្ឃឹមនោះ ។
សូមបញ្ជាក់ថា ការប្រែពណ៌ផ្កាថ្ម នឹងបណ្តាលឲ្យផ្កាថ្មបណ្តេញស្លែពណ៌រស់នៅក្នុងជាលិការបស់វា ធ្វើឲ្យវាប្រែទៅជាពណ៌ស.វិញ ។ ផ្កាថ្ម អាចនៅរស់ក្នុងព្រឹត្តការណ៍ប្រែពណ៌ ប៉ុន្តែវាអាចធ្វើឲ្យក្រិនការលូតលាស់ និងធ្វើឲ្យប៉ះពាល់ដល់ការបន្តពូជរបស់វា ។
អូស្រ្តាលី បានប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំមកហើយដើម្បីរក្សាការពារផ្កាថ្មប៉ប្រះទឹក ដែលរួមចំណែកសេដ្ឋកិច្ចជាតិ ៤ពាន់លានដុល្លារ និងគាំទ្រការងារចំនួន ៦៤.០០០ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ៕
https://www.aljazeera.com/news/2024/3/8/australias-great-barrier-reef-hit-by-mass-coral-bleaching
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ផ្កា Rapeseed រីកក្រោមមេឃដែលមានផ្កាយនៅស្រុក Luoping ខេត្ត Yunnan ដូចជាសមុទ្រផ្កាក្នុងសុបិន
តោះទៅដើរលេងនិងរីករាយជាមួយផ្កា! រុក្ខជាតិស្មៅនិងផ្កាជាច្រើនរីកនៅសួនផ្កាណាននីង
ចិន ជំរុញឲ្យសហរដ្ឋអាមេរិក ឈប់ប្រើប្រាស់ហ្វីលីពីនជាកូនអុក នៅសមុទ្រចិនខាងត្បូង
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនជំរុញចិនថា «ឈប់រុកកួនពួកយើង»
យោបល់ទាំងអស់ (0)