TA X2
· 03-13
ហ្វីលីពីន៖ សំណើពាក់ព័ន្ធនឹងដែនសមុទ្ររបស់ចិន គឺផ្ទុយនឹងផលប្រយោជន៍របស់ខ្លួន
#ហ្វីលីពីន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
4085
ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃអង្គារ (ទី១២ ខែមីនា) បាននិយាយថា ខ្លួនបានទទួលសំណើទាក់ទងនឹងដែនសមុទ្រជាច្រើនពីប្រទេសចិន ប៉ុន្តែបានបន្ថែមថា ពួកគេមិនអាចពិចារណាបានទេ ព្រោះប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ក្រសួងការបរទេសបាននិយាយថា ក្នុងចំណោមសំណើរបស់ចិន មានការស្នើមួយដែលខ្លួន «ទទូចលើសកម្មភាពដែលនឹងត្រូវបានចាត់ទុកថា ជាការយល់ព្រម ឬការទទួលស្គាល់ដល់ការគ្រប់គ្រង និងរដ្ឋបាលរបស់ចិនលើតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ហើយថា ហ្វីលីពីនមិនអាចពិចារណាសំណើបែបនេះបានឡើយ។
ក្រសួងការបរទេស (DFA) កំពុងឆ្លើយតបទៅនឹងអត្ថបទរបស់សារព័ត៌មាន Manila Times ដែលដកស្រង់សម្ដី ពី «មន្ត្រីចិន» ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយលើកឡើងថា សំណើរបស់ទីក្រុងប៉េកាំងដើម្បីធ្វើឲ្យស្ថានភាពធម្មតាឡើងវិញ នៅតំបន់ជម្លោះ ក្នុងសមុទ្រចិនខាងត្បូង «ត្រូវបានបំពេញដោយភាពអសកម្ម» របស់រដ្ឋាភិបាលហ្វីលីពីន។
ក្រសួងបានឲ្យដឹងទៀតថា៖«តាំងពីដើមដំបូង DFA មានបំណងចង់គូសបញ្ជាក់ថា ហ្វីលីពីនកំពុងខិតជិតដល់ការចរចាសម្ងាត់ទាំងនេះដោយស្មោះត្រង់ និងទុកចិត្តបំផុត។ ដូច្នេះហើយ យើងមានការភ្ញាក់ផ្អើលចំពោះការបង្ហាញព័ត៌មានលម្អិតដ៏រសើបរបស់ប្រទេសចិនអំពីការពិភាក្សាទ្វេភាគីរបស់យើង»។
សារព័ត៌មាន Manila Times បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីចិនថា ប្រទេសចិន បានបង្ហាញឯកសារគោលគំនិតចំនួន ១១ចំណុចដែលស្នើវិធីនានា ដើម្បីគ្រប់គ្រងតំបន់ថ្មប៉ប្រះ Second Thomas Shoal និងបញ្ហានេសាទនៅតំបន់ថ្មប៉ប្រះទឹកនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចិន ជំរុញឲ្យសហរដ្ឋអាមេរិក ឈប់ប្រើប្រាស់ហ្វីលីពីនជាកូនអុក នៅសមុទ្រចិនខាងត្បូង
ផ្កាថ្មប៉ប្រះទឹក Great Barrier របស់អូស្ត្រាលី រងការប្រែពណ៌យ៉ាងធ្ងន់ធ្ងរទ្រង់ទ្រាយធំគួរឲ្យព្រួយបារម្ភ
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនជំរុញចិនថា «ឈប់រុកកួនពួកយើង»
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ ការព្យាយាមទប់ស្កាត់ចិននឹងបង្កឲ្យមានការប៉ះពាល់មកលើខ្លួនតែប៉ុណ្ណោះ
យោបល់ទាំងអស់ (0)