Lookingtoday
· 07-02
ប្រទេសរុស្ស៊ី បានបង្កកគណនី ធនាគារ របស់អតីតកីឡាករ ក្បាច់គុនចម្រុះជើងឯក UFC ទម្ងន់ស្រាល លោក Khabib
#ក្បាច់គុនចម្រុះជើងឯក UFC# #ប្រទេសរុស្ស៊ី# #កីឡា# #ប្រដាល់អន្តរជាតិ#
153
រុស្ស៊ី ៖ សេវាពន្ធសហព័ន្ធ របស់ប្រទេសរុស្ស៊ី បានបង្កកគណនីធនាគារ ដែលជាកម្មសិទ្ធិ របស់អតីតម្ចាស់ជើងឯក UFC ទម្ងន់ស្រាល កីឡាករ Khabib Nurmagomedov បន្ទាប់ពីកីឡាករ MMA ឆ្នើមរូបនេះបានជំពាក់បំណុល ពន្ធជាមួយអាជ្ញាធរ របស់ប្រទេសនេះ ។
RT Russian បានរាយការណ៍ កាលពីថ្ងៃចន្ទដោយដកស្រង់ ពីមូលដ្ឋានទិន្នន័យសេវាពន្ធសហព័ន្ធថា ចំនួនទឹកប្រាក់ហួសកាលកំណត់លើសពី ៧៩ លានរូប្លែ ស្មើនឹង ១លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ១ ខែកក្កដា ។ សារព័ត៌មានក្នុងស្រុក Mash បានអះអាងពីមុនថា បំណុលរបស់កីឡាករ Nurmagomedov មានចំនួន ២៩៧ លានរូប្លែ (៣.៤ លានដុល្លារ) ។
អ្នកប្រដាល់ MMA កើតនៅ Dagestan បានយកឈ្នះ ២៩ ក្នុងអាជីពដែលមិនធ្លាប់ចាញ់ ដោយបានយកឈ្នះ Conor McGregor, Dustin Poirier និង Justin Gaethje មុនពេលចូលនិវត្តន៍ពីកីឡាកាលពី ៤ ឆ្នាំមុន។ នៅឆ្នាំ ២០២២ លោកត្រូវបានបញ្ចូលទៅក្នុង UFC Hall of Fame ។ ចាប់តាំងពីការហៅ ពេលវេលានៃអាជីពកីឡា របស់លោកមក អតីតជើងឯក UFC ទម្ងន់ស្រាលបានចាប់ផ្ដើមអាជីវកម្មមួយចំនួន រួមទាំងអាហារបំប៉ន សង្វាក់ភោជនីយដ្ឋាន និងសណ្ឋាគារ ។
កាលពីខែឧសភា ប្រព័ន្ធផ្សព្វផ្សាយ Mash បានអះអាងថា គណនីធនាគារ ជាកម្មសិទ្ធិរបស់ Eagle FC ផ្សព្វផ្សាយ និងមូលនិធិសប្បុរសធម៌ ដែលជាកម្មសិទ្ធិ របស់ Nurmagomedov ត្រូវបានបិទដោយសារ តែបំណុលចំនួន ៣ លានដុល្លារ ។ កីឡាកររូបនេះ ត្រូវបានគេរាយការណ៍ថា បានបោះបង់ចោលកម្មសិទ្ធិ របស់ក្រុមហ៊ុនមួយចំនួន ប៉ុន្តែសាច់ញាតិ និងសហការីរបស់លោកត្រូវ បានគេចោទប្រកាន់ថា នៅតែគ្រប់គ្រងក្រុមហ៊ុនមួយចំនួន ៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
៤ យ៉ាងក្នុងជីវិត ដែលជាប់ជំពាក់ ពិបាកនឹងដោះស្រាយបំផុត
ក្រសួងហិរញ្ញវត្ថុ៖ ស្រីលង្កានឹងប្រឹក្សាយោបល់ជាមួយ IMF ពាក់ព័ន្ធនឹងសំណើម្ចាស់បំណុលចុងក្រោយបង្អស់
លោកពូទីន ចង់បង្ក្រាបជនអន្តោប្រវេសន៍ បន្ទាប់ពីមានការវាយប្រហារនៅទីក្រុងមូស្គូ
បែលហ្ស៊ិកកំពុងស៊ើបអង្កេតលើការចោទប្រកាន់ថា រុស្ស៊ីជ្រៀតជ្រែកក្នុងយុទ្ធនាការបោះឆ្នោតរបស់ EU
យោបល់ទាំងអស់ (0)