Knongsrok

· 05-26

មាតាបិតាគួរទុកទ្រព្យសម្បត្តិដ៏មានតម្លៃទាំង៣ប្រភេទនេះឱ្យកូន មុនពេលខ្លួនចាស់ទៅ

#ទ្រព្យសម្បត្តិ# #ចំណេះដឹង# #ឪពុកម្តាយ# #ចំណេះដឹងទូទៅ#

1575

ឪពុកម្តាយតែងតែគិតថា នៅពេលពួកគេចាកចេញពីពិភពលោកនេះទៅ កូនៗនឹងមិនអាចរស់នៅដោយមានសុភមង្គលនោះទេ ព្រោះពួកគេបាត់បង់មេបាដែលចាំជួយជ្រោមជ្រែង ហេតុនេះហើយទើបពួកគាត់តែងតែរៀបចំទុកមុននូវទ្រព្យខ្លះៗសម្រាប់កូន។ ដោយ “ទ្រព្យសកម្ម” នៅទីនេះមិនត្រឹមតែសំដៅលើវត្ថុសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទ្រព្យសម្បត្តិដ៏មានតម្លៃថែមទៀត។

ខាងក្រោមនេះជាទ្រព្យសម្បត្តិ ៣ ប្រភេទដែលឪពុកម្ដាយគួរទុកឲ្យកូន៖

១.ទុកមូលនិធិសង្គ្រោះបន្ទាន់៖ ទុនបំរុងអាចជាកិច្ចសន្យាធានារ៉ាប់រង ប្រាក់សន្សំដែលដាក់ក្នុងធនាគារ ឬ ទ្រព្យសកម្មថេរ ដូចជាផ្ទះ មាស ប្រាក់ វត្ថុមានតម្លៃជាដើម នេះចាត់ទុកថាជាធានារ៉ាប់រងសម្រាប់ជីវិត មានសុវត្ថិភាព អាចការពារអនាគតកូនៗរបស់យើង។ ប្រសិនបើឪពុកម្តាយមានចក្ខុវិស័យ និងសមត្ថភាព ចូរធ្វើបែបនេះសម្រាប់កូនមុនពេលពួកគាត់ចាកចេញ។ មនុស្សគ្រប់គ្នាដឹងថាក្តីស្រឡាញ់របស់ឪពុកម្តាយចំពោះកូនរបស់ពួកគេគឺគ្មានដែនកំណត់ ប៉ុន្តែប្រសិនបើពួកគេមានមូលនិធិបម្រុងនេះសម្រាប់កូនរបស់ពួកគេ ពួកគេនឹងមានអារម្មណ៍ថាមានសុវត្ថិភាព ហើយកូនរបស់ពួកគេនឹងមិនភ័យស្លន់ស្លោ ឬ ជួបភាពលំបាកក្រោយបាត់បង់ឪពុកម្តាយជាទីពឹងនោះឡើយ។

២.បន្សល់ទុកនូវទំនៀមទម្លាប់ល្អក្នុងគ្រួសារ៖ មានសុភាសិតមួយឃ្លាពោលថា «នាគផ្តល់កំណើតដល់នាគ» កូនម្នាក់ៗកើត និងធំធាត់ក្នុងបរិយាកាសផ្សេងៗគ្នា វាសនារបស់ពួកគេនឹងខុសគ្នា ទស្សនៈរបស់ពួកគេលើជីវិត និងតម្លៃជីវិតនឹងខុសគ្នាទៅតាមនោះដែរ។ គ្រួសារនីមួយៗមានទំនៀមទំលាប់ល្អរៀងៗខ្លួន បើប្រពៃណីល្អគឺផ្តោតទៅលើការអប់រំកូន បណ្តុះបណ្តាលបុគ្គលិកលក្ខណៈ សីលធម៌ និងវប្បធម៌ បង្ហាត់កូនឱ្យធំឡើងដោយភាពក្លាហាន និងមានសុជីវធម៌អាចចូលគេចុះនៅក្នុងសង្គម។ ទាំងនេះគឺជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន ដែលមាតាបិតាត្រូវតែធ្វើជាគំរូសម្រាប់កូនៗ ព្រោះពាក្យសម្ដី និងសកម្មភាពរបស់មាតាបិតានឹងប៉ះពាល់ដល់កូនរបស់ពួកគេដោយផ្ទាល់ បរិយាកាសគ្រួសារល្អឬអត់គឺអាស្រ័យលើរឿងនេះ។

៣.បន្សល់ទុកទំនាក់ទំនងល្អ៖ ឪពុកម្តាយភាគច្រើនដែលមើលឃើញឆ្ងាយនឹងគិតពីរឿងនេះសម្រាប់កូនរបស់ពួកគេ ដូច្នេះពួកគេប្រាកដជានឹងបន្សល់ទុកនូវទំនាក់ទំនងល្អមួយចំនួនសម្រាប់កូនរបស់ពួកគេ។ ឧទាហរណ៍៖ ប្រសិនបើគាត់ធ្វើល្អដាក់អ្នកដទៃ នោះពេលអត់ពីគាត់ទៅ អ្នកដែលគាត់ធ្លាប់ជួយទាំងនោះនឹងអាចជួយកូនរបស់គាត់បាន។ មនុស្សមួយចំនួនជឿថាទំនាក់ទំនងគឺជាធនធានដែលអាចបន្ថែមចំណុចល្អក្នុងជីវិត។ និយាយឱ្យសាមញ្ញទៅ ប្រសិនបើមនុស្សម្នាក់ចង់រស់នៅក្នុងជីវិតជោគជ័យជាងនេះ ពួកគេច្រើនតែត្រូវមានទំនាក់ទំនងល្អគ្រប់គ្រាន់៕

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ក្នុងស្រុក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស