TNAOT News

· 04-28

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នើដល់មហាជនបញ្ឈប់ការវែកញែក រូបថត លោក SantaKH

#SantaKH# #NEW NEWS# #ម៉ៅ ច័ន្ទមធុរិទ្ធ# #កម្សាន្ត# #តារាខ្មែរ#

7517

ក្រោយរឿងរ៉ាវ លោក SantaKH អ្នកផលិតមាតិកាក្នុងបណ្ដាញសង្គម ថតរូបមិនសមរម្យ នៅមុខរូបសំណាកសេះសមុទ្រ និងបានធ្វើការសុំទោសជាសាធារណៈ ព្រមទាំងបានដឹងពីកំហុស រួចមកសុំទោសដោយផ្ទាល់ជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រួចរាល់ ក៏មានបណ្ដាលផេកមួយចំនួនវែកញែកមិនចេះដាច់នូវរូបភាពនេះជាបន្តបន្ទាប់ ទើបឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានស្នើរដល់មហាជនឲ្យបញ្ឈប់ការវែកញែកបន្តទៀត។

នេះបើយោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានលើកឡើងបែបនេះថា៖ «( សំណូមពរបងប្អូនបញ្ឈប់ការវែកញែកអំពីបញ្ហានេះតទៅទៀត ព្រោះបញ្ហានេះត្រូវបានដោះស្រាយបញ្ចប់រួចហើយ ) ចំពោះរូបទាំងបីនេះសុទ្ធតែមិនសមរម្យទាំងអស់ ក៏ប៉ុន្តែសូមបងប្អូនទាំងអស់ពិចារណាដោយខ្លួនឯងថា តើរូបទាំងបីនេះវាមានអ្វីដែលមើលទៅមានលក្ខណៈអាសអាភាសមិនសមភ្នែកនិងមិនមានសីលធម៏សំរាប់សង្គមជាតិយើង ។ យើងខ្ញុំមិនមានការតឹងតែងរឹតត្បិតឬមានបំរាមក្នុងការមកថតលេងនៅរូបសំណាកសេះសមុទ្រឬនៅតំបន់ទេសចរណ៏ផ្សេងៗក្នុងខេត្តកំពតនោះទេ យើងខ្ញុំមានតែអរគុណដល់បងប្អូននៅទូរទាំងប្រទេសដែលបានអញ្ជើញមកលេងកំសាន្តនៅខេត្តកំពតរបស់យើង។សូមបងប្អូនទាំងអស់គ្នាពិចារណានិងគិតដោយខ្លួនឯងថាអ្វីសមរម្យនិងអ្វីដែលមើលទៅមិនសមរម្យ»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស