TNAOT News

· 04-28

ផ្ទះប្រជាពលរដ្ឋរងការខូចខាតចំនួន ២៥ខ្នង ក្នុងករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគ នៅខេត្តកំពង់ស្ពឺ

#ខេត្តកំពង់ស្ពឺ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ករណីផ្ទុះឃ្លាំងស្តុកគ្រាប់#

7937

ករណីផ្ទុះឃ្លាំងគ្រាប់ បានកើតឡើងនៅទីតាំងឃ្លាំងគ្រាប់បច្ចេកទេស យោធភូមិភាគទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤.២៥នាទី បណ្តាលឲ្យមនុស្សចំនួន ២០នាក់ស្លាប់ក្នុងនោះ មាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន ៥នាក់។ 

ចំពោះអាវុធ-គ្រាប់មកពីខេត្តកោះកុងមាន រថយន្ត ០៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធគ្រាប់នៅលើរថយន្ត ,រថយន្តមួយគ្រឿងទៀតខូចធ្ងន់ធ្ងរផ្នែកខាងក្រៅតែអាវុធគ្រាប់នៅលើនឹង, ០៣គ្រឿងទៀតមិនទាន់បានដាក់អាវុធគ្រាប់ចុះ)។ ចំនួនអាវុធគ្រាប់ដែលដឹកជញ្ចូនមកពីខេត្តកោះកុង មាននៅក្នុងឧបសម្ព័ន្ធ ជូនភ្ជាប់ជាមួយរបាយការណ៍ ។ អាវុធគ្រាប់នៅក្នុងឃ្លាំងបច្ចេកទេសទីបញ្ជាការយោធភូមិភាគ (មិនទាន់សរុបបាន) ។ អគារខូចខាតធ្ងន់ធ្ងរ ចំនួន ០៤ខ្នង(អាវុធគ្រាប់ក្នុងឃ្លាំង០៣ខ្នង ខូចខាតទាំងស្រុង,អគារស្នាក់នៅ០១ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វា បង្អួច និងដំបូល)។ ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នង។

 របាយការណ៍លំអិត សូមគោរពរាយការណ៍ជូនពេលក្រោយៗ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តប នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជ្រាបជារបាយការណ៍៕

សម្រួលអត្ថបទដោយ៖ ម៉ារីណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស