TNAOT News

· 04-27

កម្ពុជា ទទួលបានមេដាយ ៧គ្រឿង ពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ

#ប្រទេសកម្ពុជា# #ប្រទេសថៃ# #NEW NEWS# #សង្គម# #ការប្រកួតកីឡា# #ព័ត៌មានសង្គម# #ជើងឯកអាស៊ីអាគ្នេយ៍#

7946

អបអរសាទរ! ក្រុមកីឡាករ-កីឡាការិនី កីឡាការ៉ាតេកម្ពុជា រកបានមេដាយសរុប ០៧គ្រឿង ក្នុងនោះមេដាយប្រាក់០១ និងសំរឹទ្ធ០៦ ពីការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានបញ្ចប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល និងកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតសរុបចំនួន៣៩នាក់ ដែលព្រឹត្តិការណ៍នេះចាប់ផ្តើមពីថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០២៤៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស